មនុស្ស៦នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រៃវែង

ឡានដឹកកម្មករជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី ០៥ កក្កដា ២០១៨ (រូបភាព៖ ហ្វេសប៊ុក Saing Pisey)

មនុស្សចំនួន៦នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកថ្ម និងរថយន្តអ្នកដំណើរមួយគ្រួសារ នៅលើផ្លូវជាតិលេខ១ ក្នុងខេត្តព្រៃវែង កាលពីយប់មិញ។ 

អធិការនគរបាលស្រុកកំពង់ត្របែក លោក សួន សំអឿន បានប្រាប់ VOD នៅថ្ងៃនេះថា គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត កើតឡើងនៅយប់ថ្ងៃទី២៧  ខែមករា តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបណ្តាលឲ្យមនុស្សចំនួន ៦នាក់បាត់បង់ជីវិត។ 

លោក សួន សំអឿន បានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយសារ រថយន្តដឹកថ្មរ៉េចង្កូតទៅបុកជាមួយនឹងរថយន្តហាយលែនឌ័រដែលកំពុងបើកបញ្រ្ចាសទិសគ្នា។ ជនរងគ្រោះដែលបាត់បង់ជីវិតទាំង៦នាក់នោះ គឺធ្វើដំណើរក្នុងរថយន្តហាយលែនឌ័រ ហើយក្នុងនោះ​​​មានប្រុស៤នាក់ និងស្រី២នាក់។  

លោក សួន សំអឿន បានបន្ថែមថាបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នេះ​​​កើតឡើង អ្នកបើកបររថយន្តដឹកថ្មបានរត់គេចខ្លួន។​​​ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកជនបង្កដើម្បីយក​​​មកដាក់ទោសតាមផ្លូវច្បាប់។ 

គួររំលឹកផងដែរថា ក្នុងឆ្នាំ២០១៨ កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សជាង១៧០០នាក់ នៅទូទាំងប្រទេស។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ