ផ្ទះពលរដ្ឋ២១ខ្នងនៅបន្ទាយមានជ័យខូចខាតដោយសារខ្យល់កន្ត្រាក់

អ្នកភូមិឈរនៅកន្លែងផ្ទះខូចខាតដោយសារខ្យល់កន្ត្រាក់នៅបន្ទាយមានជ័យកាលពីថ្ងៃទី១៥ខែមីនាឆ្នាំ២០១៩( រូបពីនគរបាលជាតិ)

របាយការណ៍សមត្ថកិច្ចបង្ហាញថា យ៉ាងហោចណាស់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២១ខ្នងនៅក្នុងខេត្តបន្ទាយមានជ័យរងការខូចខាត ដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី១៥ និង នៅថ្ងៃទី១៦ខែមីនា។​

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ខែមីនានេះ ភ្លៀងខ្យល់នៅស្រុកម៉ាឡៃបណ្តាលឲ្យខូចខាតផ្ទះពលរដ្ឋអស់ចំនួន​១២ខ្នង ចំណែកថ្ងៃសុក្រម្សិលមិញខ្យល់បានបំផ្លាញផ្ទះនៅស្រុកថ្មពួកអស់៩ខ្នង។​

របាយការណ៍បង្ហាញថា ផ្ទះដែលខូចខាតភាគច្រើនជាផ្ទះតូចៗ ប្រក់ស័ង្កសី។ ហេតុការណ៍នេះមិនបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ