ពលរដ្ឋមួយភូមិនៅខេត្ដសៀមរាបទាមទារយកត្រពាំងទឹកបុរាណមកគ្រប់គ្រង

ប្រជាពលរដ្ឋមួយភូមិនៅឃុំយាង ស្រុកពួក ខេត្ដសៀមរាប ស្នើឲ្យអាជ្ញាធរដកហូតយក​ត្រពាំងទឹក​បុរាណមួយកន្លែងពី​ឈ្មួ​ញដែលកំពុងកាន់កាប់នោះប្រគល់ឲ្យពលរដ្ឋគ្រប់គ្រងជាសម្បត្ដិរួមវិញ​។

ពលរដ្ឋនៅភូមិចុងថ្នល់ លោក វី តុប ប្រាប់VODថាត្រពាំងទឹកមួយកន្លែងក្នុងឃុំយាងត្រូវបាន​អាជ្ញាធរ​មូលដ្ឋា​នលក់ឲ្យឈ្មួញឈ្មោះ វ៉ាន់ វូត ធ្វើជាក​ម្មសិទ្ធិឯក​ជនជា​ច្រើនឆ្នាំ្មមកហើយបើទោះបី​ពួកគាត់តវ៉ាក៏គ្មានដំណោះស្រាយ។ លោកបន្ដថាប្រ​ជា​ពលរដ្ឋ​មួយភូមិទទូចឲ្យអាជ្ញាធរអន្ដរាគមន៍ដកហូត​ពីឈ្មួញរូបនោះមកឲ្យពួកគាត់​គ្រប់គ្រងនិងទុក​ប្រើ​ប្រាស់ជា​សម្ប​ត្ដិ​រួម​វិញ។​ លោកបន្ថែមថា៖ “សពថ្ងៃបងប្អូនយើងចង់បានត្រពាំងនោះធ្វើជារបស់​រួមវិញដើម្បីប្រើប្រាស់​ជាសហគមន៍នៅក្នុងភូមិយើង ប៉ុន្ដែមិនដឹងថាធ្វើម៉េចបានវិញពលរដ្ឋនៅទីនេះគាត់គាំ​ទ្រគាត់ថាបើខ្ញុំធ្វើជា​លិ​ខិត​ស្នាមមេដៃអីបានគាត់ជួយគាំទ្រ

ពលរដ្ឋមួយរូបទៀតគឺលោក អ៊ាម យ៉ាត ឲ្យដឹងថាត្រពាំងទឹកនោះជាត្រពាំងបុរាណ ហើយមាន​ពល​រដ្ឋ​ប្រើ​​ប្រាស់ទឹកនោះជាច្រើនរយគ្រួសារ ប៉ុន្ដែបន្ទាប់ពីឈ្មួញចាក់ដីលុបធ្វើស្រែនោះ លោកថាពួក​គាត់ខ្វះ​ទឹក​​ប្រើ​ប្រាស់​​រាល់​ឆ្នាំ។ បុរសវ័យជាង៧០ឆ្នាំរូបនោះបន្តថាដោយសារតែស្រះទឹកបុរាណនោះត្រូវបាន​លក់ឲ្យឈ្មួញចាក់ដីលុបទើបធ្វើឲ្យពលរដ្ឋខ្វះទឹក​ប្រើ​​ប្រាស់។​ លោកបន្ដថា៖ “ប្រជាជនចង់គ្រប់គ្នាចង់តវ៉ាយកវិញការគ្រប់គ្រងគេលុបមិនដែលរី​ងទេយកដាក់រួមទុកប្រើប្រាស់ក្នុងភូមិគោក្របីស្រោចដំណាំក៏បានត្រីសាច់ក៏បានគោក្របីជុំនឹងមនុស្សជុំនឹងស្រះនេះឯង

អភិបាលស្រុកពួក ខេត្ដសៀមរាប លោក ម៉ៅ វិសុទ្ធិ មានប្រសាសន៍ថាក្រោយពីធ្វើ​ការស៊ើប​អង្កេត​ដឹងថាត្រពាំងទឹកបុរាណនោះជាទ្រព្យសម្បត្ដិរដ្ឋ អាជ្ញាធរ​មូល​ដ្ឋាន​បាន​ស្នើទៅអង្គការទស្សនពិភពលោកឲ្យជួយឧបត្ថម្ភប្រាក់ដើម្បី​​ស្ដាត្រពាំងទឹកនេះឡើងវិញ។ លោក​បញ្ជាក់​ថាត្រពាំងទឹកនោះមានឈ្មោះត្រ​ពាំងត្រាវ ហើយគ្មានអាជ្ញាធរ​ណាឃុប​ឃិតគ្នាលក់ឲ្យឈ្មួញដូច​ការចោទប្រកាន់ឡើយ។ លោកមានប្រសា​សន៍ថា៖ “នឹង​ដំណើរការឆាប់ៗខាងមុខនេះហើយដោយសារត្រ​ពាំងនោះទុកជាសម្បត្ដិរួមបំរើគោក្របីមនុស្ស​អីពីមុនរាក់ ប៉ុន្ដែដល់ឮថាគេទិញលក់ខ្ញុំចង់ស្រាវជា្រវដែរ

ពលរដេ្ឋឲ្យដឹងថាត្រពាំងទឹកនោះមានបណ្ដោយ៧០ម៉ែត្រនិងទទឹង៤៥ម៉ែត្រដែល​ពលរដ្ឋ​ប្រើប្រាស់ទឹកនោះតាំងពីបុរាណមក ប៉ុន្ដែនៅចន្លោះឆ្នាំ១៩៩៣ដល់១៩៩៥ ពលរដ្ឋអះអាងថាមាន​ឈ្មួញ​ម្នាក់​ឈ្មោះ វ៉ាន់ វុត បានចូលកាន់កាប់ត្រពាំងទឹកនោះផ្តាច់មុខ។ ពលរដ្ឋឲ្យដឹងថាក្រោយពី​មានការ​គ្រប់​គ្រងពីឈ្មួញរូបនោះមានពលរដ្ឋ​ម្នាក់​ចេញមុខប្ដឹងតវ៉ា ប៉ុន្ដែគ្មានប្រសិទ្ធិភាពដោយអ្នកភូមិអះអាងថាឈ្មួញ​និងអាជ្ញាធរជាសែ​ស្រឡាយ​សាច់​ញាតនឹងគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ