លោក ហ៊ុន សែន​៖​កាលៈទេសៈ​ណា​ក៏​ដោយ​មិន​ត្រូវឲ្យ​ប្រជា​ពលរដ្ឋអ​ត់​ទឹក​ទទួលទាន​ដាច់ខាត​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារទៅកាន់សាធារណជន ខណៈដែលកម្ពុជាកំពុងជួបអាកាសធាតុរាំងស្ងួតថា ក្នុងកាលៈទេសៈណាក៏ដោយនឹងមិនឲ្យប្រជាពលរដ្ឋខ្វះទឹកទទួលទានទេ។

លោក ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមផ្លូវការរបស់លោក ដែលបានបង្ហោះនៅប៉ុន្មានម៉ោងមុននេះថា ចំណាត់ការចែកចាយ និងផ្គត់ផ្គង់ទឹក គឺនៅបន្តផ្តល់ជូន ប្រជាពលរដ្ឋ នៅតាមតំបន់ដែលកំពុងខ្វះខាតទឹក។

លោក ហ៊ុន សែន បន្តថា រីឯចំណាត់ការចុះជីក និងស្តារអណ្តូង ស្រះទឹក គឺនៅបន្តធ្វើដោយគ្មានការធ្វេសប្រហែសបានឡើយ។

លោកបញ្ជាក់ថា ទោះបីក្នុងកាលៈទេសៈបែបណាក៏ដោយក៏មិនត្រូវឲ្យប្រជាពលរដ្ឋអត់ទឹកទទួលទានដាច់ខាត។

ទោះជាយ៉ាងណា នៅលើបណ្តាញសង្គម របស់លោកដែលបានបង្ហោះនៅថ្ងៃនេះ លោកមិនបាននិយាយដល់វិធានការ ផ្គត់ផ្គងទឹកសម្រាប់តម្រូវការដំណាំកសិកម្ម ដែលជាតម្រូវការចំបាច់របស់កសិករទេ។

កន្លងទៅអ្នកនយោបាយ ដែលមិនកាន់អំណាចធ្លាប់បានផ្តល់យោបល់ថា រដ្ឋាភិបាលគួបជំរុញ យន្តការពង្រីកប្រព័ន្ធធារាសាស្ត្រ ឲ្យបានច្រើនសម្រាប់ស្តុកទឹក ពេលរដូវភ្លៀងធ្លាក់ និងសម្រាប់ផ្គត់ផ្គង់ដល់តម្រូវការ ដាំដុះ របស់កសិករ ពេលរដូវប្រាំងចូលមកដល់ ជាជាងធ្វើយុទ្ធនាការចុះចែកទឹក ពេលអាកាសធាតុរាំងស្ងួត។

យ៉ាងណាក៏ដោយ ក្រៅបង្ហាញជំហយកចិត្តទុកដាក់មិនឲ្យពលរដ្ឋខ្វះទឹកទទួលទាន លោកបាន រំឭកមន្ត្រីក្រោមឱវាទ ឲ្យយកចិត្តទុកដាក់ពីការមើលថែទាំ និងជួសជុលសាលារៀន និងឲ្យយកចិត្តទុក្ខដាក់ថែទាំសុខភាពពលរដ្ឋ ដែលលោកថា បន្តចែកចាយថ្នាំពេទ្យជូនពលរដ្ឋផងដែរ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ