លោក កឹម សុខា ឲ្យថ្នាក់​ដឹកនាំបក្សធ្វើកិច្ចការទន្ទឹម​គ្នាទាំងថ្នាក់​ជាតិ​និង​អន្តរជាតិ​

(រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

ប្រធានស្តីគណបក្សសង្គ្រោះជាតិលើកទិសដៅការងារចំពោះមុខឲ្យថ្នាក់ដឹកនាំគណបក្សអនុវត្តការងារឲ្យបានទន្ទឹមគ្នាទាំងកម្រិតថ្នាក់ជាតិនិងអន្តរជាតិ  ខណៈគណបក្សនេះកំពុងប្រឈមមុខជាមួយគណបក្សកាន់អំណាច។

លោក កឹម សុខា សរសេរលើហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថាកាលពីម្សិលមិញលោកបានប្រជុំជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍បក្ស ហើយបានលើកទិសដៅការងារចំពោះមុខ៣ចំណុចឲ្យថ្នាក់ដឹកនាំបក្សធ្វើការទន្ទឹមគ្នាជាមួយ កម្លាំងសកម្មជននិងប្រជាពលរដ្ឋភាគីពាក់ព័ន្ធមានគណបក្សនយោបាយនិងសង្គមស៊ីវិល និង សហគមន៍អន្តរជាតិ។

ក្នុងសភាពការណ៍តានតឹងផ្នែកនយោបាយគណបក្សសង្គ្រោះជាតិបានសុំកិច្ចអន្តរាគមន៍ពីព្រះមហាក្សត្រនិង ស្នើឲ្យសហគមន៍អន្តរជាតិជួយ។ បច្ចុប្បន្នសកម្មជននិងប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិប្រមូលផ្តុំនៅស្នាក់ការគណបក្សនេះទាំងយប់ទាំងថ្ងៃ ដើម្បីរារាំងសមត្ថកិច្ចមិនឲ្យចាប់ខ្លួនលោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ