ពលករខ្មែរ៤នាក់ដែលជួយសង្គ្រោះពីម៉ាឡេស៊ីមកដល់កម្ពុជាវិញនៅថ្ងៃស្អែក

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ីបានអន្តរាគមន៍ជួយពលករ-ពលការិនីខ្មែរចំនួន៤នាក់ដែលបានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ហើយជួបប្រទះនឹងការលំបាកក្នុងការងារអោយបានវិលត្រលប់មកកម្ពុជាវិញ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃនេះបានឲ្យដឹងថា ពលករ-ពលការនី៤នាក់នោះនឹងមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង៧និង៣៥នាទីព្រឹកថ្ងៃសៅរ៍ទី២៥ខែមិថុនាស្អែកនេះ។

សេចក្តីប្រកាសបញ្ជាក់ថាពលករ-ពលការនីទាំងនោះមកពីខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ