មន្ត្រី​បក្ស​ប្រឆាំង​ថ្លែងការ​ពារ​ជំហរ​មេដឹកនាំ​របស់​ពួកគេ

តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​មុខ​ទីស្នាក់ការគណបក្ស​កាលពីពេលកន្លង

មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅព្រឹកថ្ងៃអង្គារនេះបានថ្លែងការពារមេដឹកនាំរបស់ខ្លួនលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យសហគមន៍អឺរ៉ុបបិទការនាំចូលទំនិញពីប្រទេសកម្ពុជា ដើម្បីដាក់សម្ពាធទៅលើរដ្ឋាភិបាលកម្ពុជាឲ្យស្តារស្ថានភាពនយោបាយឡើងវិញ។

នៅក្នុងបទអន្តរាគមន៍មួយនៅក្នុងសភាអឺរ៉ុបកាលពីថ្ងៃទី១៣ខែកក្កដាកន្លងមក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ បានអំពាវនាវឲ្យអឺរ៉ុបបិទការនាំចូលទំនិញវាយណភណ្ឌពីកម្ពុជានិងថាអាចបើកឲ្យនាំចូលវិញបានលុះត្រាតែមានលក្ខខណ្ឌនយោបាយណាមួយ។

ប៉ុន្តែលោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់ទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឯទីស្នាក់ការគណបក្សនៅសង្កាត់ចាក់អង្រែលើថា លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសនោះ មិនចង់ឲ្យកម្មករខ្មែរវេទនានោះឡើយ ផ្ទុយទៅវិញលោក សម រង្ស៊ី ចង់ឲ្យកម្មករខ្មែរមានប្រាក់ខែគ្រប់គ្រាន់និងធ្វើការតាមច្បាប់ទម្លាប់ត្រឹមត្រូវ។

លោក អេង ឆៃអ៊ាង បានថ្លែងការពារមេដឹកនាំគណបក្សប្រឆាំងយ៉ាងដូច្នេះ ក្រោយពីមន្ត្រីជាន់ខ្ពស់នៅក្រសួងការបរទេស លោក អ៊ូច បូរិទ្ធ និងមេដឹកនាំសហជីពលោក ប៉ាវ ស៊ីណា បានប្រតិកម្មទៅនឹងការអំពាវនាវរបស់លោក សម រង្ស៊ី ខាងលើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ