ក្រសួងទេសចរណ៍បានអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍គ្រប់សេវាកម្មទាំងអស់កុំឡើងថ្លៃសេវាកម្មក្នុងឱកាសពេលប្រឡងមធ្សមសិក្សាទុតិយភូមិនៅថ្ងៃទី២២និង២៣ខែសីហាខាងមុខនេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះថ្ងៃទី៩សីហាលើកឡើងថា ការប្រឡងថ្នាក់ទី១២នៅពេលខាងមុខនេះ សិស្សានុសិស្សនឹងធ្វើដំណើរទៅស្នាក់នៅជិតៗមណ្ឌលប្រឡងនៅតាមទីរួមខេត្ត។ សេចក្តីជូនដំណឹងក្រសួងក៏បានអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់កុំឲ្យដំឡើងថ្លៃសេវារបស់ខ្លួនក្នុងអំឡុងពេលនេះ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះមានជាង៩ម៉ឺននាក់៕