ស្ត្រីរៀបចំយុទ្ធនាការអាវខ្មៅដែលសមត្ថកិច្ចចាប់ខ្លួនមិនទាន់ដោះលែងទេ

សមត្ថកិច្ចឃាត់ខ្លួនសកម្មជនបឹងកក់ (រូបភាពពីហ្វេសប៊ុកលោក ចាន់ ពុទ្ធិស័ក)

ស្ត្រីបឹងកក់ពីរនាក់ដែលរៀបចំយុទ្ធនាការអាវខ្មៅ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីល្ងាចម្សិលមិញនៅមិនទាន់ដោះលែងវិញនៅឡើយរហូតដល់ព្រឹកថ្ងៃអង្គារនេះ។

យុទ្ធនាការអាវខ្មៅកាលពីល្ងាចថ្ងៃចន្ទម្សិលមិញធ្វើឡើងនៅម៉ោង៦ល្ងាច ដើម្បីទាមទារឲ្យមានការស្វែងរកយុត្តិធម៌ឲ្យលោក កែម ឡី និងដោះលែងអ្នកជាប់ឃុំ៥នាក់។ ក្នុងយុទ្ធនាការនោះស្ត្រីបឹងកក់ពីរនាក់គឺអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ។

លោក ចាន់ ពុទ្ធិស័ក សកម្មជនដីធ្លីនៅបឹងកក់ឲ្យបានដឹងថា រហូតដល់ម៉ោងជាង៨ព្រឹកនេះ សមត្ថកិច្ចមិនទាន់ដោះលែងសកម្មជនស្ត្រីទាំងពីររូបនោះឡើយ ហើយសកម្មជនដីធ្លីនិងមន្ត្រីសិទ្ធិមនុស្សកំពុងតាមដានករណីនេះ នៅអធិការដ្ឋាននរបាលខណ្ឌដូនពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ