មន្ត្រីអាដហុកមួយរូបទៀតត្រូវតុលាការកោះហៅឲ្យចូលខ្លួននៅព្រឹកនេះ

លោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក

មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុកមួយរូបទៀតត្រូវតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺនៅព្រឹកថ្ងៃពុធនេះ ក្នុងនាមជាសាក្សី ករណីសំណុំរឿងស្នេហាលោក កឹម សុខា។

ដីកាកោះរបស់ចៅក្រមស៊ើបសួរលោក ធាម ច័ន្ទពិសិដ្ឋ បានបង្គាប់ឲ្យលោកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចូលខ្លួនបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញនៅម៉ោង៩ព្រឹកថ្ងៃពុធនេះ។

បច្ចុប្បន្នមន្ត្រីជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក៤រូប កំពុងជាប់ពន្ធនាគារពាក់ព័ន្ធករណីលោក កឹម សុខា នេះដែរ។ អ្នកទាំងនោះរួមមាន លោក ណៃ វង់ដា លោកស្រី លឹម មុនី លោក យី សុខសាន្ត និងលោក នី សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ