លោក ហ៊ុន សែន ​ប្រាប់ពលរដ្ឋវៀតណាមកុំឲ្យភ្ជាប់លោកទៅករណី​ជម្លោះជាមួយ​ចិន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់ពលរដ្ឋវៀតណាមកុំឲ្យយករូបលោកនិងប្រទេសកម្ពុជាទៅភ្ជាប់ពាក់ព័ន្ធក្នុងករណីជម្លោះរវាងវៀតណាមនិងចិន ក្នុងជម្លោះសមុទ្រចិនខាងត្បូងដែលកំពុងមានភាពតានតឹង។

នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ លោកសរសេរថាមានហ្វេសប៊ុកជនជាតិវៀតណាមួយឈ្មោះ Bao Lam សរសេរជាអក្សរវៀតណាម វាយប្រហាររូបលោកថា៖ «មានជនជាតិវៀតណាមម្នាក់ឈ្មោះ Bao Lam ចូលមក comment វាយប្រហារខ្ញុំដោយសាររឿងផ្ទាល់ខ្លួនរបស់ប្រទេសគាត់និងប្រទេសដទៃ»

ក្នុងយោបល់នោះ លោកនាយករដ្ឋមន្ត្រីបានប្រាប់ឲ្យវៀតណាមដោះស្រាយជម្លោះជាមួយចិនដោយសន្តិវិធី។ លោកក៏បានចោទសួរឈ្មោះ Bao Lam នោះថា ការវាយប្រហាររូបលោកនេះជាគំនិតផ្ទាល់ខ្លួនឬជាគំនិតមេដឹកនាំវៀតណាម។

កាលពីថ្ងៃទី៣១ ខែកក្កដា ក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុក Phạm Đức Hiển ដែលជាឈ្មោះវៀតណាមបានចូលសរសេរយោបល់លើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា «លោក ហ៊ុន សែន ក្បត់វៀតណាម»។ ពេលនោះលោកនាយករដ្ឋមន្ត្រីក៏បានប្រតិកម្មវិញថា វៀតណាមមិនមានចៅហ្វាយនាយឬ ឪពុករបស់លោក ដែលតម្រូវឲ្យលោកត្រូវស្មោះត្រង់នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ