មនុស្សជាង៥០០០នាក់ត្រូវបានឃាត់ខ្លួននៅឆ្នាំនេះពាក់ព័ន្ធនឹងគ្រឿងញៀន

អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សជាង ៥ ០០០នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលចំនួនជិត១០០នាក់ជាជនបរទេស។

ក្នុងកិច្ចប្រជុំបូកសរុបការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃសុក្រនេះ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន លោក ខៀវ សាម៉ន បានឲ្យដឹងថាក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៦នេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន៥០៥៧នាក់ ស្រី៤៧៦នាក់ ដែលមានជនបរទេស៩៩នាក់ ក្នុងនោះ៦០នាក់ជាជនជាតិវៀតណាម និងរឹបអូសបានគ្រឿងញៀនសរុបទម្ងន់៦៥,៥គីឡូក្រាម។

អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានថ្លែងក្នុងពីធីនេះ ដោយជំរុញឲ្យសមត្ថកិច្ចធ្វើការតាមដានករណីនេះនៅពន្ធនាគារទៅលើទណ្ឌិត ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែម។

តាមរបាយការណ៍៦ខែដើមឆ្នាំ២០១៥ អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យសរុប៣២៦១នាក់ ដែលមានជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន៨នាក់ជានគរបាល ៣នាក់ជាមន្ត្រីពន្ធនាគារ ១នាក់ជាអង្គរក្ស និងអ្នកកាសែត២នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ