រដ្ឋាភិបាលប្រាប់ គ.ជ.ប ថាការលុបឈ្មោះវៀតណាមពីបញ្ជីបោះឆ្នោតតាមបណ្តឹងបក្សប្រឆាំង​ត្រូវការ​ពេល​

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

ក្រសួងមហាផ្ទៃអះអាងថា ខ្លួនត្រូវការពេលបន្ថែមទៀត ដើម្បីចុះស៊ើបអង្កេត មុនសម្រេចឲ្យ គ.ជ.ប លុប​​ឈ្មោះ ជ​ន​​​ណា​​ម្នាក់ចេញពីបញ្ជីបោះឆ្នោត ដែលបក្សប្រឆាំងចោទថាជាជ​ន​ជា​​តិវៀតណាមកាន់ឯ​កសា​រមិ​​ន​​​​​​ស្រ​បច្បាប់​ ដើម្បីបានបោះឆ្នោតជ្រើសរើសមេដឹកនាំជំនួស​ខ្មែ​រ​​នោះ។

ម​ន្ត្រីគណបក្សសង្គ្រោះជាតិឲ្យVODដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា គណបក្សនេះបាន​ប្តឹងជំទាស់ទៅ គ.ជ.ប ឲ្យលុបឈ្មោះជនបរទេស ​​ដែលគេសង្ស័​យថាជា​វៀតណាម ចំនួនជាង២ពាន់​នា​​ក់​​(២១៧៣) ចេ​ញពីបញ្ជី​បោះ​​​ឆ្នោតវិញ ដោយថាអ្នកទាំងនោះបានកាន់អត្តសញ្ញាណ​ប័ណ្ណស​ញ្ជា​តិខ្មែ​រ មិ​ន​​បា​នបំពេ​ញ​លក្ខខ​ណ្ឌ​តា​ម​ច្បា​ប់ស្តីពី​កា​​រ​ចូលសញ្ជាតិខ្មែរ។

ប៉ុន្តែលិខិតចុះថ្ងៃទី២១ ខែមករា ក្រសួងមហាផ្ទៃប្រាប់ទៅ គ.ជ.ប ថាមនុស្ស១៧៩នាក់ដែល គ.ជ.ប ស្នើ​សុំបញ្ជាក់ពីភាពត្រឹមត្រូវឬមិនត្រឹមត្រូវនៃការចូលសញ្ជាតិនោះ ក្រសួងបញ្ជាក់ថា១៥២នាក់ ពួកគេ​មានអត្ត​សញ្ញាណប័ណ្ណគំរូថ្មីត្រឹមត្រូវ មាន​​ទិ​ន្ន័យរក្សាទុកក្នុងម៉ាស៊ីនមេក្នុងនាយកដ្ឋា​នអត្តសញ្ញា​ណប័ណ្ណសញ្ជាតិខ្មែរ។

ចំណែក២៧នាក់ផ្សេងទៀត ក្រសួងមហាផ្ទៃបញ្ជាក់ថា ខ្លះមានអត្តសញ្ញាណប័ណ្ណគំរូចាស់ និងខ្លះទៀត​ប្រើ​ប្រាស់​លិខិតបញ្ជាក់អត្តសញ្ញាណ ដែលក្រសួងថាពុំមានប្រព័ន្ធព័ត៌​មានវិ​ទ្យា​ស​ម្រា​ប់​គ្រប់​គ្រង។

ក្រសួ​ងអះអាងទៀតថា អ្នកទាំង២៧នាក់នេះ ក្រសួងត្រូវការពេ​លពេលវេលាសម​រម្យ​​​មួ​យដើ​​ម្បី​បានចុះ​ទៅ​ស្រាវជ្រាវដល់មូលដ្ឋានជាមុនសិន ទើបអាចបញ្ជាក់ថាពួកគេបានចូលសញ្ជាតិត្រឹមត្រូវឬក៏អត់។

កន្លង​ទៅមជ្ឈដ្ឋានមួយចំនួនដាក់ការព្រួយបារម្ភថា ការលុបឈ្មោះជនបរទេសដែលមិនស្រប់ច្បាប់ចេញ​ពី​បញ្ជី​​បោះឆ្នោត គ.ជ.ប អាចនឹងបរាជ័យ បើគ្មានឯកសារផ្លូវការពីក្រសួងមហាផ្ទៃអំពីចំនួនជនបរទេ​សដែ​ល​បានចូ​លស​ញ្ជា​តិត្រឹម​ត្រូវ សម្រាប់ផ្ទៀងផ្ទាត់ទៅនឹងអ្នកដែលបានជាប់បណ្តឹងពីគណបក្សនយោ​បាយដែ​​​ល​បា​នប្តឹងជំទាស់នោះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ អះអាងថា ក្រសួង​អាចឲ្យទិន្ន័​យអ្ន​​​ក​ចូល​សញ្ជា​តិទៅ គ.ជ.ប ដើម្បីផ្ទៀងផ្ទាត់បាន បើមានលិខិតស្នើសុំជាផ្លូវការពី គ.ជ.ប។

លោកថា៖ «អត់មានអីពីបាកទេ បើ គ.ជ.ប ចង់សុំធ្វើលិខិតសុំមក មានពិបាកអី? ប៉ុន្តែឥឡូវនេះ គ.ជ.ប គាត់សុំ សុំតែឈ្មោះដែលគេប្តឹង ដែលជាប់បណ្តឹងប៉ុន្មានរយនាក់នោះ។ ហើយយើងៗមើលឃើញថា អ្នកខ្លះជាខ្មែរពិតប្រាកដ អ្នកខ្លះវាមិនពិតប្រាកដ ខ្លះត្រូវយើងទៅជួបផ្ទាល់»។

លោក ខៀវ សុភ័គ អះអាងទៀតថា មកដល់ពេលនេះ លោកមិនចាំថាមានជនបរទេសសរុបប៉ុន្មាននាក់ដែល​បាន​ចូល​​សញ្ជាតិតាមលក្ខខណ្ឌច្បាប់ស្ថិតក្នុងដៃក្រសួងមហាផ្ទៃពិតប្រាកដទេ ដោយជំរុញឲ្យ​ទាក់​​ទ​ង​​ទៅ​អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ប៉ុន្តែលោកបញ្ជាក់ដូចនេះ៖ «រហូតមកដល់ពេលនេះ ការចូ​ល​ស​ញ្ជាតិហ្នឹងហាក់ដូច​ជាមានការកើ​នឡើ​ង​ច្រើន ។ ហើយឃើញនយោបាយ ការអភិវឌ្ឍ កា​ររីក​ចម្រើន ហើ​យអ្នកដែល​សុំចូលស​ញ្ជាតិ​ហ្នឹង​ជាប្រ​ចាំខែ​ យ៉ា​ង​តិចណា​ស់​ក៏មាន២០នា​ក់ដែរ​ក្នុង​១​ខែ»។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ស្ទាក់ស្ទើរក្នុងការបញ្ជាក់ថា តើកន្លងទៅ​ គ.ជ.ប ធ្លាប់ដា​ក់លិ​ខិត​ផ្លូ​វ​​កា​រ ស្នើទៅក្រសួងមហាផ្ទៃសុំឲ្យបង្ហាញឈ្មោះ​អ្នកដែលបានចូល​សញ្ជាតិតា​មលក្ខ​ខណ្ឌច្បាប់ សម្រាប់​ផ្ទៀងផ្ទាត់ នៅពេល​ដោះស្រាយបណ្តឹ​ងជំទាស់​របស់គណប​ក្សនយោ​បាយ​ឬក៏​យ៉ា​ង​​​ណានោះទេ។

លោកថា៖ «ចូលសញ្ជាតិហ្នឹង ខ្ញុំអត់ច្បាស់ទេណា ចាំសួទៅខាងនេះសិ​ន។ ប៉ុន្តែ​ជាស្មារតី​ យើង​បាន​ស​ម្រេ​ច​ថា​ ឲ្យខាង​អគ្គលេខាធិការដ្ឋានសុំទៅ។ ប៉ុន្តែខ្ញុំអត់ច្បាស់ថាសុំទៅឬអត់។ ចាំខ្ញុំឆែកសិន»។

ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោតនិងនីតិកម្មនៃគណបក្ស​សង្គ្រោះ​​ជា​តិ លោក ស្រី ម៉េង សុភារី មានប្រសាសន៍ថា លោកស្រីច​ង់​ឲ្យក្រសួងមហាផ្ទៃស៊ើបអង្កេតដោយតម្លាភាពទៅលើចុងចម្លើយ ដែលខ្លួនបាន​ដាក់​ពាក្យប្តឹងសុំ​ឲ្យ​លុប​ឈ្មោះចេញពីបញ្ជីបោះឆ្នោត។

ប៉ុន្តែលោកស្រីថា គិតត្រឹមថ្ងៃទី២៣នេះ មិនទាន់ដឹងថាបណ្តឹងជំទាស់របស់គណបក្សសង្គ្រោះជាតិនោះត្រូវ គ.ជ.ប សម្រេចលុបឈ្មោះជនបរទេសចេញពីបញ្ជីឈ្មោះបោះឆ្នោតវិញប៉ុន្មាននាក់ទេ ដោ​យ​​​ថាមួយ​រយៈនេះ គ.ជ.ប ដោះស្រាយបណ្តឹងតាមសវនាការសង្ខេប ដោយមិនបានអញ្ជើញគូភាគីចូ​លជ​​ជែ​​ក​​ទល់មុខ​គ្នា​ដូចពេលមុ​នៗ។ ប៉ុន្តែសវនាការសាធា​រណៈ៣ថ្ងៃដំ​បូង លោកស្រីថាបណ្តឹង​សុំលុ​ប​ឈ្មោះ​ជន​ជាតិ​​វៀ​ត​ណា​​​​​មភាគច្រើនត្រូវបានច្រានចោល។

លោកស្រីថា៖ «ខ្ញុំយល់ថា បើទោះបីជាហូសពេលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះក៏ដោយ។ ក៏ប៉ុន្តែ​ឲ្យតែ​មានការស្រាវជ្រាវឲ្យបានល្អិតល្អន់ របាយការណ៍ជាវិជ្ជមានណាមួយដែលបង្ហាញថា អ្នកនោះឯ​ង​ពិ​​ត​​​ជា​មិនទាន់បានចូលសញ្ជាតិខ្មែរស្របតាមច្បាប់ស្តីពីសញ្ជាតិទេ នោះ​​គាត់ពិតជា​មិនត្រូវបា​នបោះ​ឆ្នោត​នៅ​​​អាណត្តិក្រោយៗទៀតបានទេ»។

តាមប្រតិទិន គ.ជ.ប នឹងបិទបញ្ជាប់ការដោះស្រាយបណ្តឹងរបស់គណ​បក្សន​​​យោ​បា​យនៅថ្ងៃទី២៧​សប្តាហ៍​នេះ ដើ​ម្បីទុកពេលឲ្យភាគីពាក់ព័ន្ធប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ។ ចំណែកក្រុមប្រឹ​ក្សាធម្មនុញ្ញមា​ន​រយៈ​​​​ពេល​​​១០​ថ្ងៃ​​សម្រាប់ដោះស្រាយបណ្តឹងសារទុក្ខ។ លុះដល់ថ្ងៃទី១២ខែកុម្ភៈ គ.ជ.ប នឹងផ្ត​ល់សុ​ពល​ភាពប​ញ្ជី​​​​បោះ​ឆ្នោ​តថ្មី។

សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតឆ្នោត លោក យង់ គិមអេង លើកឡើងថា គ.ជ.ប គួរតែសហ​ការជាមួយក្រ​សួងមហាផ្ទៃ​លាង​ជម្រះ​មន្ទិល​សង្ស័យពីបញ្ហាវត្តមានជនបរទេសមិនស្របច្បាប់ទៅ​បោះ​ឆ្នោត​​​ជ្រើសរើសមេដឹ​ក​នាំ​​​​ជំនួសខ្មែរពីពេលនេះ ដើម្បីផ្តល់ជំនឿដល់មហាជនទូទៅ ជាងជាង​គេច​យករួចខ្លួន ហើយទុ​កបញ្ហានេះឲ្យនៅបន្តកើតមានក្នុងសង្គមខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ