លោក ហ៊ុន សែន បន្ត​លើក​ឡើង​ពី​សារ​សំខាន់​នៃ​សន្តិភាព

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបជុំអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤មករា (រូបថតហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ត​លើក​ឡើង​​ពី​សារ​សំខាន់​នៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ថា លោក​សប្បាយ​រីក​រាយ​ដែល​បាន​ចូល​រួម​ចំណែករំដោះ​ប្រជាជន​ចេញ​ពី​របប​ ប៉ុល ពត និង​ដឹកនាំ​ប្រទេស​ចេញ​ពី​សង្គ្រាម​ទៅ​រក​សន្តិភាព។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អតីត​កាល ដោយ​លោក​ថា ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ និង​ផ្លូវ​ជួប​ការ​លំបាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពលរដ្ឋក​ម្ពុជា​ក៏​បាន​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​អំឡុង​ពេល​ធ្វើ​ដំណើរ​​ផង​ដែរ។

លោក​នាយករដ្ឋ​មន្ត្រី បាន​រំលឹក​រឿង​រ៉ាវ​អតីត​កាល​ឡើង​វិញ​បែប​នេះ អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​លម្ហែ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​បាន​ឈប់​សំចត​នៅ​ម្ដុំ​ពេជ្រនិល។

ជា​រឿយៗ លោក ហ៊ុន សែន តែងតែ​ក្រើន​រំលឹក​ពី​តម្លៃ​នៃ​សន្តិភាព និង​បាន​ព្រមាន​ពី​សង្គ្រាម​ផង​ដែរ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ