រដ្ឋាភិបាលកម្ពុជាបានចេញលិខិតឲ្យលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីម៉ិចចូលខ្លួនដោះស្រាយបញ្ហាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋនិងជាមួយអាជ្ញាធរពាក់ព័ន្ធ តាមសំណើរបស់លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។
ក្នុងលិខិតនៅថៃ្ងទី២ កុម្ហៈ ទីសី្ដការគណៈរដ្ឋមន្រី្តបានតម្រូវឲ្យលោកស្រី ស៊ុយ សុផាន ចូលរួមដោះស្រាយជាមួយប្រជាពលរដ្ឋនិងជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធដោយសុឆន្ទៈបញ្ចប់វិវាទនិងស្មារតីទទួលខុសត្រូវ។
នៅក្នុងលិខិតនេះដដែលបានបញ្ជាក់ថា រដ្ឋបាលសុរិយាដីផ្អាកការចុះបញ្ជីឬធើ្វការផ្ទេរដីដែលមិនទាន់បានដោះស្រាយរួចចៀសវាងធើ្វឲ្យវិវាទកាន់តែរីករាលដាលតទៅទៀត។
ក្រសួងបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន៥៥៦គ្រួសារសិ្ថតនៅក្នុងខណ្ឌច្បារអំពៅនិងស្រុកពញាឮ ខេត្តកណ្តាល ដែលមានជំលោះដីធី្លជាមួយលោកស្រី ស៊ុយ សុផាន៕