ដំរីជាង១០ក្បាលជាប់នៅក្នុងរណ្តៅភក់នៅខេត្តភាគឥសានកម្ពុជា

ដំរី​ដែល​ជាប់​នៅ​ក្នុង​រណ្តៅ​ភក់​នៅ​​​ខេត្តមណ្ឌលគិរី (រូបភាពពីបណ្តាញ​សង្គម​)

តាមអាជ្ញាធរមូលរដ្ឋាន សត្វដំរីចំនួន១២ក្បាលទាំងមេនិងកូន បានជាប់​ផុង​ក្នុង​រណ្តៅ​ភក់​មួយកន្លែងដែល​បន្សល់​ទុក​ពី​ការ​ទម្លាប់​គ្រា​ប់​បែក​សម័យ​សង្រ្គាម​នៅ​ភូមិ​អូរអាម ឃុំស្រែខ្ទម ស្រុក​កែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃសៅរ៍នេះ។

លោក ស៊ិន វ៉ាន់វុធ អភិបាលស្រុកកែវ សីមា ឲ្យVODដឹងថា សត្វដំរីទាំងនោះ ទំនងពួកវាស្វែងរកប្រភពទឹកផឹកហើយក៏នាំគ្នាចុះទៅ​ក្នុងរណ្តៅនោះ ប៉ុន្តែ​ឡើង​វិញ​មិន​រួច ខណៈ​ក្នុង​រណ្តៅ​បានរីង​ទឹក​ហើយពោល​ពេញទៅដោយភក់។

បើតាម​អាជ្ញាធរមូល​ដ្ឋាន ពួក​គេពិបាកនឹង​ជួយសង្រ្គោះជាតិសត្វ​ដំរីទាំងនោះ​ដោយសារតែ​តំបន់​នោះ​នៅឆ្ងាយ​​​ពិបាកនាំឧបករណ៍ស្ទួច​ចូល​ទៅដល់។​ប៉ុន្តែ​​អាជ្ញាធរ​ថា ​ពេលនេះកងកម្លាំងកំពុងកាយដីចេញពី​មាត់រណ្តៅភក់ដើម្បីឲ្យដំរីឡើងចេញពីរណ្តៅមានជំរៅខ្ទង់៥ម៉ែត្រនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ