អតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅឯក្រៅប្រទេសនោះ បានផ្ញើសារជូនពរតាមបណ្ដាញសង្គមដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យឆាប់ជាសះស្បើយពីជំងឺ។
លោក ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានប្រកាសតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ដោយការហត់នឿយខ្លាំងពេក លោកធ្លាក់ខ្លួនមានជំងឺ ដែលចាំបាច់ត្រូវទៅពេទ្យបន្ទាន់ ដើម្បីពិនិត្យ និងព្យាបាល។
លោកនាយករដ្ឋមន្ត្រីបានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅក្នុងប្រទេសសិង្ហបុរី កាលពីរសៀលថ្ងៃពុធកន្លងមក ហើយគ្រោងវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃស្អែកនេះ។
ក្រោយពីលោក ហ៊ុន សែន ធ្លាក់ខ្លួនឈឺ អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី បានបង្ហោះសារលើ Twitter ថា លោកជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យឆាប់ជះសះស្បើយពេញលេញឡើងវិញ៕