ក្រសួងយុត្តិធម៌នឹងស្ទង់មតិពីការពេញចិត្តរបស់ពលរដ្ឋលើប្រព័ន្ធតុលាការ

កូនៗ​អ្នក​មាន​ជម្លោះ​ដី​ធ្លី​សុំ​ឲ្យ​ដោះ​លែង​ម្តាយ​របស់​ពួក​គេ​កាល​ពី​កន្លង​ទៅ​(រូបភាពពី​ទីភ្នាក់ងារ​ Reuters)

ក្រសួងយុត្តិធម៌ នឹងចាប់ផ្តើម​ធ្វើការស្ទង់មតិជាលើកដំបូង លើមន្ត្រីតុលាការនៅទូទាំងប្រទេស ដើម្បីដឹងពីចំណុចខ្លាំង និង ចំណុច​ខ្សោយចំពោះប្រព័ន្ធយត្តិធម៌ ខណៈការសិក្សារបស់អង្គការជាតិ និង អន្តរជាតិនៅពេលកន្លងរដ្ឋាភិបាលចាត់ទុកថា មិនត្រឹមត្រូវ។​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ ​លោក ជិន ម៉ាលីន ថ្លែងប្រាប់វិទ្យុRFI កាលពីថ្ងៃទី១២ខែឧសភា ការស្ទង់មតិនោះ មានឈ្មោះថា “យុទ្ធនាការ ១០០​ថ្ងៃ ក្នុង​ការ​វាយ​តម្លៃ​លើ​គុណភាព និង​ប្រសិទ្ធ​ភាព​នៃ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា” ដែលគ្រោងនឹងចាប់ផ្តើមធ្វើនៅដើមខែមិថុនាខាងមុខ។​ លោកថា ការស្រាវជ្រាវ វាយតម្លៃរបស់អង្គការសង្គមស៊ីវិលនៅពេលកន្លងទៅនោះ គឺមិនឆ្លុះបញ្ជាំងពីការពិតនៅកម្ពុជានោះទេ។​

ចំណុចដែលគណៈកម្មាធិការ​ដឹក​នាំ​ការ​កែ​ទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌នៃក្រសួងយុត្តិធម៌ស្ទង់មតិចង់ដឹងនោះរួមមាន​៧ចំណុចគឺ  ការ​ដឹក​នាំ​និង​គ្រប់​គ្រង​ស្ថាប័ន,  ការ​ធ្វើ​ផែនការ និង​គោល​បំណង​នយោបាយ​ស្ថាប័ន,  ធនធាន​ស្ថាប័ន, នីតិវិធី​ដំណើរ​ការ​ស្ថាប័ន, ​ សេចក្ដី​ត្រូវ​ការ និង​ការ​ពេញ​ចិត្ត​របស់​អតិថិជន,  ភាព​ងាយ​ស្រួល និង​តម្លៃ​សេវា​របស់​ស្ថាប័ន, និង​ ​ការ​ជឿ​ទុក​ចិត្ត និង​ជឿ​ជាក់​ពី​សាធារណៈជន។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ