អ្នក​កាទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ប៉ារីស​ទាម​ទារ​ឲ្យ​អ្នក​នយោបាយ​បារាំង​សុំ​ទោស​ប្រជាជន​កម្ពុជា

លោក Eric Woerth អ្នក​នយោ​បាយ​របស់​បារាំង​(រូបភាពពី​បណ្តាញ​សង្គម​)

អគ្គ​រដ្ឋ​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​បារាំង ទាមទារ​ឲ្យ​អ្នក​នយោបាយ​​បារាំង​មួយ​រូប សុំ​ទោស​ប្រជា​ជន​ខ្មែរ ជុំ​វិញ​សម្ដី​មើលងាយ​របស់​អ្នក​នយោបាយ​បារាំង​រូប​នោះ។

អភិបាល​ក្រុង Chantilly លោក Eric Woerth ត្រូវ​បាន​គេ​ដង​ស្រង់​សម្ដី​ក្នុង​កិច្ច​សម្ភាស​មួយ​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​ឧសភា​នេះ។ ក្នុង​កិច្ច​សម្ភាស​នោះ លោក​បាន​លើក​ឡើង​ថា ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​បារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន មាន​ឥរិយាបថ​ដូច​ “ខ្មែរ”។

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​ AKP បាន​ចុះ​ផ្សាយ​ថា មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​នយោបាយ​បារាំង​ថ្លែង​ដូច្នេះ អគ្គ​រដ្ឋ​ទូត​ខ្មែរ​ប្រចាំ​ទីក្រុង​ប៉ារីស លោក ចែម វិឌ្យា បាន​ផ្ញើ​លិខិត​ទៅ​លោក Eric Woerth ដោយ​បាន​ទាម​ទារ​ឲ្យ​មាន​ការ​សុំ​ទោស​ប្រជាជន​ខ្មែរ។

បើ​តាម AKP លោក Eric Woerth បាន​រៀប​រាប់​នៅ​លើ​បណ្ដាញ​សង្គម នូវ​ការ​សោក​ស្ដាយ និង​ការ​សុំ​ទោស​របស់​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ