លោក សម រង្ស៊ី ថានឹងមកកម្ពុជាវិញមុនការបោះឆ្នោតឆ្នាំ២០១៨

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលាលែងចេញពីតំណែង និង កំពុងនិរទេសខ្លួន នៅក្រៅប្រទេសនោះ អះអាងថា លោក​ព្យាយាមរកមធ្យោបាយវិលត្រឡប់មកកម្ពុជាវិញឲ្យបានមុនបោះឆ្នោតឆ្នាំ ២០១៨។​

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃអង្គារម្សិលមិញ លោក សម រង្ស៊ី ថា លោកនឹង​មកកម្ពុជាវិញ ដើម្បីប្រកួតប្រជែងជាមួយលោក ហ៊ុន សែន គឺចូលរួមឃោសនារកសំឡេងឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី ដែល​កំពុងរុំព័ទ្ធដោយបណ្តឹងរបស់រដ្ឋាភិបាលនោះ ក៏ធ្លាប់ចូលមកកម្ពុជាមុនការបោះឆ្នោតកាលពីឆ្នាំ២០១៣  ដែលពេលនោះលោកក៏ជាប់បណ្តឹងនៅតុលាការដែរ។​ ទោះយ៉ាងណា​លោក សម រង្ស៊ី ក៏ធ្លាប់ប្រកាសថា នឹងចូលមកកម្ពុជាវិញមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះដែរ ប៉ុន្តែខកខានវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ