លោក សម រង្ស៊ី អំពាវ​នាវ​ទៅ​សមាជិក​បក្ស​ប្រឆាំង​កុំ​ឲ្យ​ចាញ់​បោក​លោក ហ៊ុន សែន

អតីតមេដឹកនាំបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលនិរទ្ទេសខ្លួន​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​អំពាវ​នាវ​ទៅ​ដល់​​សមាជិកក្រុមប្រឹក្សា​ឃុំ​សង្កាត់​របស់​បក្ស​ប្រឆាំង កុំ​ឲ្យ​ចាញ់​បោក​ការ​សន្យា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច ដែល​ធានា​រក្សា​​តំណែង បើចុះចូលមុន​បក្ស​ប្រឆាំង​​រលាយ​នោះ។

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​អំពាវតាមរយៈទំព័រហ្វេសប៊ុករបស់លោក កុំឲ្យតំណាងរាស្រ្ត និង ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់របស់ CNRP ចុះចូលជាមួយ​នឹងគណបក្សកាន់អំណាច ដែលលោកថា នោះគ្រាន់តែ​ជាការ​បោក​ប្រាស់​តែ​ប៉ុណ្ណោះ។

លោក សម រង្ស៊ី លើកឡើងថា៖ «ម្សិលមិញ ហ៊ុន សែន ប្រកាសឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចុះចូលគាត់ ប៉ុន្តែ​យើងអំពាវនាវថា មិនត្រូវចុះចូលទេ វាគ្មានន័យ វាបាត់តម្លៃ ហើយបើយើងពន្យល់គ្នាយើងឲ្យច្បាស់ ហ៊ុន សែន ថា គេរំលាយគណបក្ស ភរសុទ្ធហ្មងបងប្អូន។ ខ្ញុំសូមបញ្ជាក់អត់មានរំលាយទេ ទៅអត់រួចទេ ចឹងអ្វីដែលគេអូស​ទាញ​យើង​គឺភរសុទ្ធ»។

ជាមួយគ្នានោះដែរលោក សម រង្ស៊ី ក៏បញ្ជាក់ដែរថា គណបក្សសង្រ្គោះជាតិ​ នឹងមិនត្រូវរំលាយនោះទេ​ ហើយបើ​សមាជិក​​​ណាទៅ​​ចុះចូលជាមួយគណបក្សកាន់អំណាច នោះអាច​នឹងខូចប្រយោជន៍ផ្ទាល់ខ្លួន ដោយលោកថា ​ជាការ​លក់​ឧត្តម​គតិ បាត់បង់កិត្តិយស និងបាត់តួនាទីទាំងនៅ​គណបក្ស​សង្គ្រោះជាតិ និង​មិនបានដំណែងតាមការសន្យា​របស់​​លោក ហ៊ុន សែន នោះ​ឡើយ។

កាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន បានថ្លែងអំពាវនាវឲ្យតំណាងរាស្ត្រ និងក្រុមប្រឹក្សាឃុំសង្កាត់មក​ពីគណបក្សសង្គ្រោះជាតិចុះចូលជាមួយរដ្ឋាភិបាលមុនបក្សប្រឆាំងត្រូវ​បាន​រំលាយ ដែលលោកថា នឹងរក្សា​មុខតំណែង​រៀង​ខ្លួន ដើម្បីបម្រើពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ