ចៅក្រមនឹងបើកសវនាការលោក កឹម សុខា នៅពន្ធនាគារចុងខែនេះ​

លោក កឹម សុខា អតីតប្រ​ធានគណបក្សប្រឆាំង (ហ្វេសប៊ុកលោក កឹម សុខា)

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការពាក់ព័ន្ធនីតិវិធីពន្យារពេលឃុំខ្លួនលោក កឹម សុខា​នៅពន្ធនាគារត្រពាំងផ្លុង នៅថ្ងៃទី៣០ខែសីហា។

តាមលិខិតមួយច្បាប់របស់ចៅក្រម  គី ឫទ្ធី អញ្ញើញមេធាវីរបស់លោក កឹម សុខា គឺលោក ផែង ហេង ឲ្យចូលរួមសវនាការនៅវេលាម៉ោង៩ព្រឹក នៅបន្ទប់មួយក្នុងពន្ធនាគារត្រពាំងផ្លុង ឬ ហៅថា មណ្ឌលអប់រំកែប្រែទី៣ ដើម្បីដំណើរការនីតិវិធី។​

ការបើកសវនាការនេះ ដើម្បីពិនិត្យថា តើលោក កឹម សុខា ត្រូវពន្យារពេលឃុំខ្លួនបន្តទៀត ឬ ឲ្យនៅក្រៅឃុំ បន្ទាប់ពីឃុំខ្លួនអស់១២ខែ។

ចាប់តាំងពីលោក កឹម សុខា ជាប់ឃុំនៅពន្ធនាគារត្រពាំងផ្លុងកាលពីខែកញ្ញាឆ្នាំមុនមក ចៅក្រមស៊ើបសួរបានទៅជួបលោក កឹម សុខា ចំនួន​៣លើករួចមកហើយ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ