អ្នកស្វែងរកសិទ្ធិជ្រកកោនជាង១៦០នាក់ប្រឈមថៃបញ្ជូនទៅវៀតណាមនិងកម្ពុជាវិញ

មន្ត្រីថៃជួបជាមួយអ្នកស្វែងរកសិទ្ធិជ្រកកោន(រូបពីAP)

ក្រុមអ្នកការពារសិទ្ធិមនុស្សបានបង្ហាញការព្រួយបារម្ភថា អ្នកស្វែងរកសិទ្ធិជ្រកកោនជាង១៦០នាក់ ភាគច្រើនជាជនជាតិភាគតិចដែលកំពុងជាប់ឃុំនៅថៃ កំពុងតែប្រឈមមុខការបញ្ជូនត្រឡប់ទៅកាន់ប្រទេសកំណើតវិញរួមមានវៀតណាមនិងកម្ពុជា។​

សមាគមមេធាវីការពារសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ បានធ្វើសេចក្តីប្រកាសមួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា កាលពីដើមសប្តាហ៍នេះអាជ្ញាធរថៃបានដឹកជញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនដែលរងការចោទប្រកាន់ទាំងអស់ប្រមូលផ្តុំនៅភាគខាងជើងនៃទីក្រុងបាងកក។​ នេះបើតាមសារព័ត៌មាន The Star។

អ្នកស្វែងរកសិទ្ធិជ្រកកោនទាំងនោះភាគច្រើនជាជនជាតិភាគតិច ហើយប្រឈមនឹងការកាត់ទោសផ្សេងៗពេលបញ្ជូនទៅប្រទេសកំណើតវិញ។​ ក្នុងចំណោមអ្នកទាំងនោះក៏មានអ្នកដែលទទួលបានប័ណ្ណសម្គាល់ខ្លួនជាជនស្វែងរកសិទ្ធិជ្រកកោនពីអង្គការសហប្រជាជាតិដែរ។

ក្នុងចំណោមអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងជាង១៦០នាក់នោះ មាន៣៨នាក់ដែលបញ្ជូនមកកម្ពុជាវិញដោយផ្ទាល់តាមកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរ ប៉ុន្តែសម្រាប់ការបញ្ជូនទៅវៀតណាមមិនមានកិច្ចព្រមព្រៀងទេ ទើបអាជ្ញាធរថៃកំពុងស្វែងរកនីតិវិធី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ