អាជ្ញាធរ​ខេត្ត​កណ្ដាល​ហៅ​តំណាង​ពលរដ្ឋ​២០​នាក់​​ជួប​ប្រជុំ​រក​ដំណោះ​ស្រាយ​វិវាទ​ដី​ធ្លី

តំណាង​ពលរដ្ឋ​ចំនួន ២០​នាក់ មក​ពី​ស្រុក​កណ្ដាលស្ទឹង (រូបភាព៖ ផ្ដល់ឲ្យ)

តំណាង​ពលរដ្ឋ​ចំនួន ២០​នាក់ មក​ពី​ស្រុក​កណ្ដាលស្ទឹង ត្រូវ​បាន​អាជ្ញាធរខេត្ត​កណ្ដាល ហៅទៅ​ជួប​ប្រជុំ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​ដី​នៅ​ក្នុង​ស្រុក​នេះ ហើយ​ប៉ះពាល់​ដល់​ដី​ធ្លី​របស់​អ្នក​ភូមិ។

ពលរដ្ឋម្នាក់ កញ្ញា ផុន បុរី ប្រាប់វីអូឌីថា តំណាងពួកគេកំពុងជួបប្រជុំជាមួយអាជ្ញាធរនៅសាលាខេត្តកណ្តាល​នៅព្រឹកនេះ ប៉ុន្តែ​ កញ្ញា​ថា ​មិនទាន់ដឹងពីលទ្ធផលនៅឡើយទេ។

អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ឃុំ​អំពៅព្រៃ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​កណ្ដាល​កាល​ពី​ខែ​មិថុនា​កន្លង​មក ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជុំ​វិញ​វិវាទ​ដី​ធ្លី​​របស់​ពួកគេ ដែល​ក្រុម​អ្នក​ភូមិ​បាន​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា បាន​លួច​លក់​ដី​ទំហំ ៤០០​ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគឯកជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ