អាជ្ញាធរ​ខណ្ឌ​​ព្រមានចាត់វិធានការច្បាប់លើអ្នកចរាចរសៀវភៅ​និពន្ធដោយមន្ត្រីអតីតបក្សប្រឆាំង

សៀវភៅ «ចក្ខុវិស័យក្នុងការផ្សះផ្សារជាតិ និងការរៀប​ចំសង្គមជាតិ» (រូបភាព៖ ផ្ដល់ឲ្យ)

អភិបាលខណ្ឌទួលគោក ព្រមានចាត់វិធានការច្បាប់លើអាជីវករ និងអ្នកបោះពុម្ពសៀវភៅរបស់មន្ត្រីអតីតបក្សប្រឆាំង បើនៅតែបន្តចរាចរណ៍សៀវភៅនៅលើទីផ្សារ។

ការព្រមាននេះធ្វើឡើងបន្ទាប់ពីអាជ្ញាធរចុះដកហូតសៀវភៅ«ចក្ខុវិស័យក្នុងការផ្សះផ្សារជាតិ និងការរៀប​ចំសង្គមជាតិ» ដែល​និពន្ធ​ឡើង​ដោយមន្ត្រីអតីតបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធិ។

អភិបាលខ័ណ្ឌទួលគោក លោក ឯក ប៊ុនឌឿន បាន​ប្រាប់វីអូឌីនៅ​ថ្ងៃ​នេះថា ក្រុមការងាររបស់លោកបានសហការជាមួយព្រះរាជ​អាជ្ញា និងមន្ត្រី​ក្រសួងវប្បធម៌វិចិត្រសិល្បៈ ចុះដកហូតសៀវភៅដែលនិពន្ធដោយមន្ត្រីអតីតបក្សប្រឆាំងលោក យ៉ែម បុញ្ញឬទ្ធិ កាលពីថ្ងៃទី១ កញ្ញា រហូតមកដ​ល់ថ្ងៃទី៣ ខែកញ្ញានេះ មានចំនួនប្រហែលជា ៥០ ទៅ ៦០ក្បាល ដោយសារការបោះពុម្ពផ្សាយគ្មានច្បាប់អនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​។

ករណីនេះ អភិបាលខ័ណ្ឌរូបនោះ ព្រមានថា បើម្ចាស់រោងពុម្ព អ្នកលក់ និងអ្នកចែកចាយនៅតែចរាចរសៀភៅរបស់លោក យ៉ែម បុញ្ញឬទ្ធិ នឹងប្រឈមជាមួយច្បាប់ដែលនៅជាធរមាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ