សភាថ្មីអាណត្តិទី៦បើកប្រជុំលើកដំបូងនៅព្រឹកនេះ

នរោត្ដម សីហមុនី ព្រះមហាក្សត្រ យាងចុះបើកកិច្ចប្រជុំរដ្ឋសភា កាលពីអាណត្តិមុន (រូបភាព៖ ហ្វេសប៊ុក នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា)

សភាថ្មីអាណត្តិទី៦បើកការប្រជុំរបស់ខ្លួនលើកដំបូងនៅថ្ងៃទី៥ខែកញ្ញានេះ​ ដែលមានការចូលជារាជាធិបតីពីព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី។​

តាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងថា បើកការប្រជុំលើកដំបូងនេះ ក៏មានការអញ្ជើញឲ្យចូលរួមពីតំណាងស្ថានទូត មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល និង ឥស្សរជនជាន់ខ្ពស់ផ្សេងៗទៀត។​

បើទោះជារដ្ឋសភាបានចេញលិខិតអញ្ជើញតំណាងស្ថានទូតទាំងអស់នៅកម្ពុជាក៏ដោយ ប៉ុន្តែឯកអគ្គរដ្ឋទូតអាមេរិកលោក William Heidt មិនបានចូលរួមទេដោយថា ត្រូវចូលរួមកិច្ចពិគ្រោះយោបល់មួយនៅអាមេរិក រីឯឯកអគ្គរដ្ឋទូតអឺរ៉ុបប្រចាំកម្ពុជា លោក George Edgarថា មានការប្រជុំនៅទីក្រុងប្រ៊ុចសែលប្រទេសប៊ែលហ្ស៊ិក។  ចំណែកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអូស្ត្រាលីក៏បញ្ជាក់ថា មិនបានចូលរួមដែរ។​

សេចក្តីជូនដំណឹងឲ្យដឹងទៀតថា នៅវេលាម៉ោង៨ព្រឹកថ្ងៃទី៦ខែកញ្ញាគឺមួយថ្ងៃបន្ទាប់ រដ្ឋសភាធ្វើការបោះឆ្នោតដើម្បីជ្រើសតាំងប្រធាន អនុប្រធាន រដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ