សហជីពស្នើប្រាក់ឈ្នួលអប្បរមាជាង២០០ដុល្លារសម្រាប់ឆ្នាំថ្មី

ថ្ងៃទី06 ខែកញ្ញា ឆ្នាំ2018 ក្រុមសហជីពធំៗនៅក្នុងវិស័យកាត់ដេរ បានរៀបចំសំណើជាផ្លូវកាដើម្បីចរចាជាមួយតំណាងនិយោជកGMACនូវប្រាក់ឈ្នួលអប្បរមាឆ្នាំ2019ចំនួន 211.94 $ (រូបភាព៖ ហ្វេសប៊ុក CLC Cambodia)

ក្រុមសហជីពបានប្រជុំសម្រេចលើសំណើប្រាក់ឈ្នួលអប្បរមារបស់កម្មករក្នុងវិស័យកាត់ដេរចំនួនប្រហែលជាង ២០០ដុល្លារ ដើម្បីចរចារដំឡើងឲ្យកម្មករសម្រា​ប់ឆ្នាំ២០១៩​ខាង​មុខ។

ប្រាប់VODតាមទូរសព្ទបន្ទាប់ពីបញ្ចប់ការប្រជុំជាមួយសហជីពជាង ៣០នៅថ្ងៃនេះ ប្រធាន​​សហភាពការងារម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា ក្រុមសហជីពបានសម្រេចយកប្រាក់ឈ្នួលអប្បរមាចំនួន ២១១,៩៤ដុល្លារ ដើម្បីដាក់ស្នើក្នុងកិច្ចប្រជុំត្រីភាគីដែលមានសហជីព សមាគមរោងចក្រកាត់ដេរ និងរដ្ឋាភិបាលនៅថ្ងៃ១០កញ្ញាខាងមុខនេះ។

លោក អាត់ ធន់ ពន្យល់ថា មូលហេតុដែលសហជីពសម្រេចជ្រើសរើសតួលេខនេះ គឺយោងទៅលើតម្រូវការរស់នៅដោយគិតទៅលើការបូកបញ្ចូលប្រាក់ឈ្នួលបច្ចុប្បន្ន សោហ៊ុយធ្វើដំណើរ ប្រាក់រង្វាន់ អតិផរណា កំណើនលទ្ធភាព និងកម្រិតចំណេញក្នុងវិស័យកាត់ដេរ។

លោក អាត់ ធន់ សង្ឃឹមថា ការចរចារទាមទារដំឡើងប្រាក់ឈ្នួលគោលកម្មករកើនឡើង ដោយថា រដ្ឋាភិបាលបានសន្យាជាមួយកម្មករ និងថា អន្តរជាតិកំពុងឃ្លាំមើលការវិវត្តបញ្ហានេះដែរ។

ប្រាក់​ឈ្នួល​គោល​របស់​ក្រុម​កម្មករ​ក្នុង​វិស័យ​កាត់ដេរ ត្រូវ​បាន​សម្រេច​ដំឡើង​ដល់​ចំនួន ១៧០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ឆ្នាំ​២០១៨​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ