កម្មករនៅ​កំបូលនាំគ្នា​ដើរពីរោងចក្រមកក្រសួងការងារដើម្បីស្វែងរក​ដំណោះ​ស្រាយ​​

ក្រុមកម្មកររោងចក្ររាប់សិប​នាក់បានដើរពីរោងចក្រមួយនៅតំបន់កំបូលសំដៅទៅរដ្ឋសភាដើម្បីរកអន្តរាគមន៍ដោយសារថៅកែរត់ចោល ព្រឹកថ្ងៃទី ០៧ កញ្ញា ២០១៨

ក្រុមកម្មកររោងចក្ររាប់សិប​នាក់បានដើរពីរោងចក្រមួយនៅតំបន់កំបូលសំដៅទៅរដ្ឋសភាដើម្បីរកអន្តរាគមន៍ដោយសារថៅកែរត់ចោល។

តាមព័ត៌មានបឋមដែលVODទទួលបាន  កម្មកររោងចក្រ​ជីមលីទាំងនោះនាំគ្នាដើរពីរោងចក្ររបស់ខ្លួននៅកំបូលសំដៅមកក្រសួងការងារ ប៉ុន្តែត្រូវបានប្តូរទិសដៅទៅរដ្ឋសភាវិញ ក្នុងគោលបំណងរកអន្តរាគមន៍ដោយមូលហេតុថៅកែរត់ចោលមិនបើកប្រាក់ខែឲ្យ។

រោងចក្រជីមលីមានកម្មករចំនួន២០០០នាក់ និងមានទីតាំងនៅតំបន់កំបូលស្ថិតនៅទល់មុខអគ្គបញ្ជាការកងទ័ពជើងគោក។

VOD នឹងលម្អិតព័ត៌មាននៅពេលក្រោយទៀត។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ