លោក ហ៊ុន សែន ចាកចេញពីចិនបន្តដំណើរទៅវៀតណាម

លោក ហ៊ុន សែន អញ្ជើញដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់ ទៅចូលរួមពិព័រណ៍ចិន-អាស៊ាន​លើកទី១៥ ចាប់ពីថ្ងៃទី ១០ ដល់​ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានបញ្ចប់ដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន ហើយបន្តដំណើររបស់លោកទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។

ក្រោយពេលរៀបចំរដ្ឋាភិបាលអាណត្តិទី៦ហើយ ដំណើរទស្សនកិច្ចដំបូងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទទី១០ខែកញ្ញានេះ លោកបានទៅខេត្តខ្វាងស៊ីប្រទេសចិន ដើម្បីចូលរួមបើកពិពណ៌ពាណិជ្ជកម្មចិន-អាស៊ានលើកទី១៥។

តាមគម្រោងនៅថ្ងៃពុធទី១១ខែកញ្ញានេះ លោកនាយករដ្ឋមន្ត្រីបន្តដំណើរទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាម ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ