លោក ស ខេង ច្រានចោលការចុះផ្សាយថាលោក ស ថេត ជាប្អូនបង្កើតលោក

លោក ស ខេង និងលោក ស ថេត (រូបភាព៖ បណ្ដាញសង្គម)

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង អះអាងថាលោក ស ថេត ដែលទើបឡើងកាន់តំណែងជាស្នងការនគរបាល​រាជធានីភ្នំពេញថ្មីៗនោះ មិនមែនជាប្អូនបង្កើតរបស់លោកទេ។

លោក ស ខេង អះអាងបែបនេះ បន្ទាប់ពីសារព័ត៌មានមួយចំនួនចុះផ្សាយជុំវិញការផ្ទេរតំណែងស្នងការនគរបាលរាជធានីភ្នំពេញទៅឲ្យលោក ស ថេត កាន់តំណែងជំនួសលោក ជួន សុវណ្ណ ដោយក្នុងនោះសារព័ត៌មានបានបញ្ជាក់ថា លោក ស​ ថេត ជាប្អូនបង្កើតរបស់លោក ប៉ុន្តែត្រូវលោក ស ខេង សរសេរលើហ្វេសប៊ុកដោយបដិសេធចោលនៅថ្ងៃនេះ។

លោក ស ថេត ត្រូវបានប្រកាសឲ្យចូលកាន់តំណែងជំនួសលោក ជួន សុវណ្ណ ជាផ្លូវការកាលពីម្សិលមិញនៅស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ