តុលាការដោះលែងលោកអាគីរ៉ានៅក្រៅឃុំបណ្តោះអាសន្ន

លោក អឿន យក្ស ហៅ អាគីរ៉ា (រូបភាព៖ បណ្ដាញសង្គម)

តុលាការខេត្តសៀមរាបបានដោះលែងស្ថាបនិកសារមន្ទីរមីនអាគីរ៉ា និងបុគ្គលិកពីរនាក់ផ្សេងទៀតឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីម្សិលមិញ​​​ បន្ទាប់ពីឃុំខ្លួនជិតមួយខែ។

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង ប្រាប់VODនៅរសៀលនេះថា តុលាការបានដោះលែងសហការីបីនាក់របស់អង្គការដោះមីនកម្ពុជានិងសារមន្ទីរមីនអាគីរ៉ា រួមមាន លោក អឿន យក្ស ហៅអាគីរ៉ា លោក អឿន យុន និង លោក ហ៊ាញ សុគន្ធា ឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីម្សិលមិញដោយមានការធានាពីមេធាវី។

VOD មិនទាន់អាចទាក់ទងមេធាវីឬលោកអាគីរ៉ាបាននៅឡើយទេនៅថ្ងៃនេះ។

លោក អាគីរ៉ា និងបុគ្គលិកពីរនាក់ទៀត ត្រូវបាននគរបាលខេត្តសៀមរាបឃាត់ខ្លួនបន្ទាប់ពីឆេះឃ្លាំងគ្រាប់ក្នុងបរិវេណសារមន្ទីរមីន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ ក្រោយមកតុលាការខេត្តសៀមរាប បានសម្រេឃុំខ្លួនក្នុងពន្ធនាគារដោយចោទពីបទ រក្សាទុកអាវុធជាតិផ្ទុះដោយខុសច្បាប់នៅក្នុងបរិវេណសារមន្ទីរ

អាជ្ញាធរខេត្តសៀមរាប បានបិទសារមន្ទីរមីនអាគីរ៉ាជាបណ្តោះអាសន្ន ហើយកុមារកំព្រា២០នាក់ដែលស្នាក់នៅទីនោះត្រូវបាយយកទៅរស់នៅផ្ទះឯកជនមួយដោយមានការជួយឧបត្ថម្ភពីជនបរទេសពីរនាក់​​​​​​ ប៉ុន្តែកំពុងប្រឈមកង្វះអារហារ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ