អ្នកផលិតភាពយន្តឯកសារជនជាតិអូស្ត្រាលីលោកJames Ricketson ត្រូវបានប្រមុខរដ្ឋស្តីទីចេញព្រះរាជក្រឹត្យលើកលែងទោសនៅថ្ងៃនេះ។
តាមព្រះរាជក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្ដីទីលោកសាយ ឈុំ បានបង្គាប់ឲ្យលើកលែងទោសលោកJames Ricketson អាយុ៦៨ឆ្នាំ ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទចារកម្មនិងប្រមូលផ្ដុំព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយកាការពារជាតិ។
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានសម្រេចផ្តន្ទាសទោសលោកJames Ricketson ដាក់ពន្ធនាគាររយៈ៦ឆ្នាំក្រោមបទចោទខាងលើ។ លោក James Ricketson ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅក្នុងខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោកបានបង្ហោះដ្រូនដើម្បីថតសកម្មភាពឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ៕