លោកស្រី រ៉ូណា ស្មីត គ្រោង​បង្ហាញរបាយការណ៍សិទ្ធិមនុស្សកម្ពុជា​នៅ UN នាសប្ដាហ៍ក្រោយ­

អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងនៅក្នុងសន្និសិទកាសែតនៅថ្ងៃទី១៤មីនាឆ្នាំ២០១៨ នៅភ្នំពេញ (រូបថត៖ ហេង វិចិត្រ)

អ្នករាយការណ៍ពិសេសអង្គការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត នឹងបង្ហាញរបាយការណ៍របស់លោកស្រី នៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់​អង្គការ​ពិភព​លោក​មួយ​នេះ នៅសប្ដាហ៍ក្រោយ​នេះ។ នេះ​បើតាម​ឧត្តម​ស្នងការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។

ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បាន​ឲ្យដឹងថា នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី រ៉ូណា ស្មីត នឹងបង្ហាញទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍បន្ថែមមួយទៀតរបស់លោកស្រី ដែលនិយាយអំពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជា។

ក្នុងរបាយការណ៍បន្ថែមដែលមានកម្រាស់ ២២ទំព័រនោះ លោកស្រី រ៉ូណា ស្មីត រកឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ​នីតិកាលទី៦ កាលពីថ្ងៃទី២៩កក្កដាកន្លងទៅ គឺពោរពេញដោយរឹតត្បិត និងបង្ខិតបង្ខំពលរដ្ឋឲ្យចេញទៅបោះឆ្នោតនៅក្នុងខេត្តមួយចំនួន ការយាយីក្រុមអង្គការសង្គមស៊ីវិល ការគ្រប់គ្រងបណ្ដាញសារព័ត៌មាន និងការរារាំងអតីតគណបក្សប្រឆាំងដ៏ធំមួយមិនឲ្យចូលរួមប្រកួតប្រជែង ដោយថា ការបោះឆ្នោតបែបនេះ គឺគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ