លោក ហ៊ុន សែន នឹងជួបជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងនារសៀលនេះ

ព្រឹកថ្ងៃទី ២៦ កញ្ញា ២០១៨ លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព​ ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dai Quang) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ (រូបភាព៖ ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីនៃសារធារណរដ្ឋកូរ៉េ នៅក្នុងប្រទេសវៀតណាម នារសៀលថ្ងៃនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន​​​ សែន​​​ បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា​​​ នៅសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកនឹងជួបពិភាក្សាការងារជាមួយ លោកនាយករដ្ឋមន្រ្តីនៃសារធារណរដ្ឋកូរ៉េ លី ណាក់យៀន​​​ (​Lee Nak-yeon)​បន្ទាប់ពីគោរពវិញាណក្ខណ្ឌ អតីតប្រធានាធិបតីវៀតណាម។

លោក ហ៊ុន សែន បានបញ្ជាក់ថាជំនួបពិភាក្សានេះធ្វើឡើងតាមការស្នើសុំរបស់ លោក​​​ លី ណាក់យៀន ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបវារៈនោះទេ។

នៅព្រឹកថ្ងៃពុនេះ​​​ លោក​​​ ហ៊ុន សែន​ បានដឹកនាំគណប្រតិភូជាន់ខ្ពស់នៃប្រទេសកម្ពុជា​​​ ចូលរួមគោរពវិញាណក្ខណ្ឌ អតីតប្រធានាធិបតីវៀតណាម លោក​​​ ត្រាន់ ដាយក្វាង ( Tran Dai Quang)  ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨​​​​​​ ដោយជំងឺ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ