លោក ហ៊ុន សែន បារម្ភពីជម្លោះហិង្សាកើនឡើងលើពិភពលោក

លោក ហ៊ុន សែន ថ្លែងនៅមហាសន្និបាតអង្គការសហប្រជាតិលើកទី៧៣( រូបពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅអង្គការសហប្រជាជាតិដោយបង្ហាញក្តីកង្វល់ចំពោះ ការកើនឡើងជម្លោះហិង្សាអូសបន្លាយ និងវិបត្តិមនុស្សធម៌ដែលលោកថា មិនធ្លាប់កើតមាន កាលពីមុននោះទេ។​

ថ្លែងនៅអង្គការសហប្រជាជាតិកាលពីម្សិលមិញលោក ហ៊ុន​ សែនថា  ពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះអស្ថិរភាពកាន់តែធ្ងន់ធ្ងរ ហើយការគំរាមកំហែង ចំពោះសន្តិភាពក៏កើតមាន ច្រើនសណ្ឋានដែរគឺលោកថា ច្រើនជាងអ្វីដែលធ្លាប់កើតមានរយៈពេល២៥ឆ្នាំកន្លងទៅ។

លោកថ្លែងថា៖«យើងបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលបង្កឡើងដោយមហាអំណាច ពិភពលោកលំដាប់ទី១ នៅក្នុងរង្វង់ទំនាក់ទំនងការទូត និងជម្លោះផ្ទៃក្នុងច្រើនកន្លែងដែល កំពុងកើតឡើងដោយសារការជ្រៀតជ្រែកពីសំណាក់មហាអំណាចនេះ។»

ក្នុងឱកាសនោះលោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ប្រជាជនកម្ពុជាកំពុងតែសប្បាយ រីករាយទទួលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់លោក។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ