លោក ហ៊ុន សែន ស្នើតែងតាំងកូនប្រសារលោក​ជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍

លោក សុខ ពុទ្ធិវុធ កូនប្រសាលោកនាយករដ្ឋមន្ត្រី( រូប ពីហ្វេសប៊ុក លោក សុខ ពុទ្ធិវុធ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើតែងតាំងកូនប្រសាររបស់លោកឈ្មោះសុខ ពុទ្ធិវុធ ឲ្យទទួលតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍។​

ព្រះរាជក្រឹត្យចុះហត្ថលេខាដោយលោក សាយ ឈុំ ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី២៩ខែកញ្ញា បានតែងតាំងមន្ត្រីពីររូបជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍តាមការស្នើរបស់លោកហ៊ុន សែន។ មន្ត្រីទាំងពីរនោះមានម្នាក់គឺលោក សុខ ពុទ្ធិវុធ កូនប្រសារលោកហ៊ុន សែន ត្រូវជាស្វាមីលោកស្រី ហ៊ុន​ ម៉ាលី។​

តំណែងថ្មីលោក សុខ ពុទ្ធិវុធ គឺបន្ថែមលើតំណែងរបស់លោកជា ប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ដែលតំណែងប្រធានក្រុមប្រឹក្សាតែងតាំងកាលពីខែមេសាឆ្នាំ២០១៨។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ