ក្រុមមេធាវីបោះឆ្នោត​​ជ្រើសតាំង​ប្រធាន​គណៈមេធាវីថ្មី

មហាសន្និបាតលើកទី២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ (ថតដោយ៖ ហ៊ី ឆាយ)

ក្រុមមេធាវីកម្ពុជា ​បានបោះឆ្នោត​​ជ្រើសតាំង​ប្រធាន​គណៈមេធាវីថ្មីក្នុង​អាណត្តិ​ទី​១២នៅថ្ងៃនេះ។​

យោង​តាម​បញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី១២ មេធាវី​ចំនួន​១៣៥៥ ចូលរួមការបោះ​ឆ្នោតនៅថ្ងៃនេះ។ បេក្ខជនឈរឈ្មោះជាប្រធានគណៈមេធាវីសម្រាប់ការបោះឆ្នោតនេះ មាន ២ រូប គឺលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ និងលោក សំ សុគង់ ដែលជាមេធាវីការពារក្ដីឲ្យអតីតគណបក្សប្រឆាំង។

លោក សំ សុគង់ ដែលជាមេធាវីការពារក្ដីឲ្យអតីតគណបក្សប្រឆាំង និងលោក សួន វិសាល ប្រធានគណៈមេធាវីចាស់ (រូបភាព៖ បណ្ដាញសង្គម)

មកដល់​ពេល​នេះ ការបោះឆ្នោតត្រូវបញ្ចប់។ តាមលោកយឹម សារី​ អ្នកនាំពាក្យគណៈមេធាវី លទ្ធផល​នៃការបោះឆ្នោតនេះនឹងប្រកាស​​ភា្លម​ៗក្រោយ​ពេល​រាប់សន្លឹករួចរាល់​ ប៉ុន្តែលោក​មិនទាន់​អាចបញ្ជាក់​បាន​ថា​នៅពេល​ណានោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ