IPU ជំរុញជាថ្មីឲ្យដោះលែងលោក កឹម សុខា

មេដឹកនាំ​អតីត​បក្សប្រឆាំង លោក កឹម សុខា កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

សហភាពអន្តរសភា(IPU)បានជំរុញដល់អាជ្ញាធរកម្ពុជាឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាពពេញលេញវិញ ដោយថា ការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះមិនមានភស្តុតាងគ្រប់គ្រាន់ទេ។

សេចក្តីសម្រេចរបស់សហភាពអន្តរសភាកាលពីម្សិលមិញបានទាមទារឲ្យអាជ្ញាធរកម្ពុជាបង្ហាញភស្តុតាងចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧។

សេចក្តីសម្រេចបានលើកឡើងថា ការចាប់ឃុំខ្លួននោះមិនមានភស្តុតាងត្រឹមត្រូវទេ ហើយ ជំរុញឲ្យដោះលែងលោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្ស សង្គ្រោះ ជាតិអាចដំណើរ ការវិញ។

សេចក្តីសម្រេច៖«ជាថ្មីម្តងទៀតយើងជំរុញឲ្យអាជ្ញាធរកម្ពុជាទាំងអស់ដោះលែងលោក កឹម សុខា ជាបន្ទាន់ និងទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ ហើយអនុញ្ញាត ឲ្យលោកបំពេញ តួនាទីជាប្រធានគណបក្សប្រឆាំងវិញដោយគ្មានការពន្យារពេល និងរឹតបន្តឹង និង អនុញ្ញាត ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ។​»

បើទោះជាមានការជំរុញជាញឹកញាប់ពីស្ថានប័នអន្តរជាតិឲ្យដោះលែងលោក កឹម សុខា ក៏ដោយ តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏លើកឡើងជាញឹកញាប់ដែរថា មិនលើកលែងឲ្យ លោក កឹម សុខា ទេ ដោយចាត់ទុកថា អតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ មានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា នាំប្រទេសឲ្យធ្លាក់ក្នុងសង្គ្រាម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ