លោកហ៊ុន សែនថា ​មានការគាំទ្រឲ្យកម្ពុជាធ្វើម្ចាស់ផ្ទះប្រជុំអាស៊ី-អឺរ៉ុបឆ្នាំ២០២០

ប្រធានគណៈប្រតិភូអឺរ៉ុបលោក Jean-Claude Juncker និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានស្វាគមន៍លោកនាយករដ្ឋមន្រ្តីហ៊ុនសែនទៅកាន់សន្និសីទកំពូលអាស៊ី – អឺរ៉ុបនៅក្រុមប្រឹក្សាអឺរ៉ុបនាថ្ងៃទី 18 ខែតុលាឆ្នាំ 2018 ។(រូបពីAFP)

លោកនាយករដ្ឋមន្ត្រីថ្លែងថា មានប្រទេសជាង៥០គាំទ្រឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំ ពូលអាស៊ី-អឺរ៉ុបប្រចាំឆ្នាំ២០២០ហើយថា នេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូលនៅលើ ឆាកអន្តរជាតិ។​

ក្នុងពិធីជួបជាមួយប្រជាពលរដ្ឋខ្មែរនៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ ថ្លែងថា កម្ពុជាទទួលបានការគាំទ្រឲ្យធ្វើជាម្ចាស់ផ្ទះប្រជុំ កំពូល អាស៊ី-អឺរ៉ុប។​

លោក ហ៊ុន សែន ៖«ខ្ញុំសូមប្រកាសជូនជនរួមជាតិជាមោទនភាពរបស់ជាតិយើងមួយថា ឆ្នាំ២០២០នេះ កម្ពុជាត្រូវបានទទួលនូវមោទនភាពនៃការគាំទ្រពីប្រទេសជាង៥០ ឲ្យធ្វើជា ប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី អឺរ៉ុបនៅទីក្រុងភ្នំពេញ។»

កិច្ចប្រជុំអាស៊ីអឺរ៉ុបគឺជាវេទិកាពិភាក្សានយោបាយផ្តល់ឱកាសឲ្យមានការពិភក្សា ពង្រឹង ទំនាក់ ទំនង និង កិច្ចសហប្រតិបត្តិការរវាងប្លុកអាស៊ីនិងអឺរ៉ុប។ កិច្ចប្រជុំនេះធ្វើឡើង២ឆ្នាំម្តង ហើយ ប្តូរវេណម្តងប្រជុំនៅអឺរ៉ុប និងម្តងធ្វើនៅអាស៊ី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ