សម្តេចក្រុមព្រះនឹងវិលមកស្រុកវិញបន្ទាប់ពីវះកាត់ដកដែកចេញពីព្រះបាទ(ជើង)

សម្តេចក្រុមព្រះ​កាល​ពីពេល​កន្លង​ទៅ​

មន្ត្រីជាន់ខ្ពស់គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បានឲ្យដឹងថា ស្ថានភាពព្រះរាជសុខភាពសម្តេចក្រុមព្រះមានភាពរីកចំរើន ហើយគ្រោងនឹងវិលត្រឡប់មកកម្ពុជាវិញ ឆាប់ៗនេះ បន្ទាប់ពីវះយកដែកចេញពីព្រះបាទ(ជើង)។​

អ្នកនាំពាក្យគណបក្ស ហ្វ៊ុន ស៊ិនប៉ិច លោក ណុប សុធារិទ្ធិ ប្រាប់វីអូឌីនៅព្រឹកនេះថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងបន្តស្នាក់នៅព្យាបាលនៅឯមន្ទីរពេទ្យក្រៅប្រទេស ហើយព្រះរាជសុខភាពមានភាពរីកចំរើនឡើង និងថាព្រះអង្គនឹងវិលត្រឡប់មកកម្ពុជាវិញ ឆាប់ៗនេះ បន្ទាប់ពីគ្រូពេទ្យវះយកដែកចេញពីព្រះបាទ។​

អ្នកនាំពាក្យរូបនេះឲ្យដឹងដែរថា ព្រះអង្គទ្រង់ជ្រាបពីមរណភាពរបស់មហេសី អ្នកម្នាង ផល្លា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើកចុងក្រោយនេះហើយ។

សម្ដេច​ក្រុមព្រះនិង​អ្នក​ម្នាង បាន​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​​កម្រិត​ធ្ងន់​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០១៥ អំឡុង​ពេល​ធ្វើ​ដំណើរ​ត្រឡប់មក​ពី​ជួប​អ្នក​គាំ​ទ្រ​គណបក្ស​រាជា​និយម​នៅ​ឯ​ខេត្ត​កំពង់ចាម។

កាលពីថ្ងៃទី ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៨ ​នៅក្នុងគ្រោះថ្នាក់ចរាចរណ៍លើកទីពីរបានឆក់យកជីវិតអ្នកម្នាង អ៊ុក ផល្លា នៅពេលដែលទ្រង់ស្ថិត​ក្នុង​ដំណើរ​ចុះ​ទៅ​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅ​ឯ​ខេត្ត​កំពតនិង​បន្ត​ដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ។

 

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ