មេបញ្ជាការយោធភូមិភាគទី៤ទទួលមរណភាព

លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។ (រូបភាព៖ បណ្ដាញសង្គម)

មេបញ្ជាការយោធភូមិភាគទី៤ការពារព្រំដែនកម្ពុជាជាប់ជាមួយថៃនិង ជាមេបញ្ជាការរងកងទ័ពជើងគោកបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៣ខែតុលា ម្សិលមិញ ដោយរោគាពាធ។​

យោងតាមលិខិតរបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ​រំលែកទុក្ខដល់ក្រុមគ្រួសារសពគឺលោក ជា ម៉ន បានទទួលមរណភាពកាលពីម៉ោង២១ និង១០នាទី កាលពីយប់ថ្ងៃអង្គារ។​ លោកទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ