លោក ជាម ចន្នី អតីតតំណាងរាស្ត្រ CNRP ទទួលមរណភាព

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក ជាម ច័ន្ទនី។ (រូបភាព៖ បណ្ដាញសង្គម)

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាប់ឆ្នោតកាលពីឆ្នាំ២០១៣ ទទួលមរណភាពនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។​

តាមហ្វេសប៊ុក លោក មុត ចន្ថា អតីតទី​ប្រឹក្សា ​និង​ជា​នាយក​ខុទ្ទកាល័យ​របស់​លោក​ កឹម​ សុខា បានសរសេរសាររំលែកទុក្ខដល់លោក ជាម ចន្នី។​

លោកមុត ចន្ថា៖«យើងពិតជាមានការសោកស្តាយ និងអាឡោះអាល័យបំផុតចំពោះការបាត់បង់នូវ ឯកឧត្តម ជាម ចន្នី ដែលជាអ្នកស្នេហាជាតិ ដែលស្ទើរតែពេញមួយជីវិតរបស់ ឯកឧត្តម បានពលិកម្មយ៉ាងធំធេង ដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិពីការឈ្លានពានរបស់បរទេស និងដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិ សេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ នៅព្រះរាជាណាចក្រកម្ពុជាទី២នេះ។ ក្នុងបុព្វហេតុលទ្ធិប្រជាធិបតេយ្យ លោកបានប្រឈមនឹងការគំរាមកំហែងគ្រប់បែបយ៉ាង និងការជាប់ពន្ធនាគារផង។»

លោក ជាម ចន្នី ជាអតីតតំណាងរាស្ត្រជាប់ឆ្នោតកាលពីឆ្នាំ២០១៣នៅមណ្ឌលកំពង់ធំ ហើយបាត់បង់តួនាទីជាតំណាងរាស្ត្រក្រោយពេលគណបក្សសង្គ្រោះត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ