រដ្ឋាភិបាលតែងតាំងមន្ត្រី២៣រូបដឹកនាំអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស

លោក ស្វាយ ស៊ីថា ជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស(រូបពីអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស)

រដ្ឋាភិបាលបានសម្រេចតែងតាំងសមាសភាពអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានសមាជិក២៣នាក់ក្នុងអាណត្តិថ្មី។

សេចក្តីសម្រេចកាលពីម្សិលមិញ លោកនាយករដ្ឋាមន្ត្រី ហ៊ុន សែន បានតែងតាំងសមាសភាពថ្នាក់ដឹកនាំអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីចំនួន២៣នាក់។​

ក្រុមការងារក្នុងស្ថាប័ននេះជាមន្ត្រីមានតួនាទីនៅក្នុងស្ថាប័នផ្សេងៗទៀតដែលមានតំណែងជា រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការជាដើម។ ស្ថាប័ននេះមានប្រធាន១រូប​គឺលោកស្វាយ ស៊ីថា ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី  មានអនុប្រធាន៨រូប និងសមាជិក១៤រូប​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ