អារ៉ាប់ផ្តល់កម្ចីឲ្យកម្ពុជាចំនួន​៥០០លានដុល្លារ

ថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ លោក ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Amed Dalmook Al Maktoum សមជិករាជវង្ស ឌូបៃ សហព័ន្ធអារ៉ាប់រួម។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

សហព័ន្ធអារ៉ាប់រួមបានសម្រេចផ្តល់កម្ចីដល់កម្ពុជាក្នុងទឹកប្រាក់ចំនួន៥០០លានុដុល្លារ ក្នុងបំណងជួយជំរុញការអភិវឌ្ឍ និងជាចំណុចចាប់ផ្តើមក្នុងការទំនាក់ទំនងនិងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។​

សមាជិករាជវង្សសហព័ន្ធអារ៉ាប់ព្រះអង្គម្ចាស់ Amed Dalmook Al Maktoum បំពេញទស្សនកិច្ចនៅកម្ពុជាតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​ នៅក្នុងជំនួ​បរវាងព្រះអង្គម្ចាស់​ Amed Dalmook Al Maktoum ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញ ភាគីអារ៉ាប់បានសន្យាផ្តល់កម្ចី​ចំនួន​៥០០លានដុល្លារ។​ នេះបើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន  សែន។​

ក្នុងហ្វេសប៊ុករបស់លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា កម្ចីនេះផ្តល់ក្នុងលក្ខខណ្ឌកម្ពុជា នាំទំនិញពីសហព័ន្ធអារ៉ាប់សម្រាប់យកមកប្រើប្រាស់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ