កូនលោក ស៊ុយ សែម ទទួលការតែងតាំងជារដ្ឋលេខាធិការក្នុងក្រសួងជាមួយឪពុក

លោក ស៊ុយ សែម និងលោក ស៊ុយ ឌីម៉ង់។ (រូបភាព៖ បណ្ដាញសង្គម)

កូនប្រុសរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលទទួលបានការតែងតាំងតំណែងជារដ្ឋលេខាធិការ នៅក្នុងក្រសួងជាមួយឪពុក​​។

យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា បាន​តែងតាំង លោក ស៊ុយ ឌីម៉ង់ ដែល​ជា​កូនប្រុស​លោក​រដ្ឋមន្ត្រី ស៊ុយ សែម អោយ​ឡើង​តំណែង​ទៅជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល។

តាំងពីឆ្នាំ២០១៤មកលោក ស៊ុយ ឌីម៉ង់ គឺជា​អ្នកនាំពាក្យ​ក្រសួង​រ៉ែ ក្នុង​មុខងារ​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កិច្ចការ​ទូទៅ ដែល​ផ្នែក​នេះ​ទទួលខុសត្រូវ​លើ​ផ្នែក​រដ្ឋបាល ព័ត៌មានវិទ្យា ផ្នែក​បុគ្គលិក គណនេយ្យ ហិរញ្ញវត្ថុ សហប្រតិបត្តិការ និង​កិច្ចការ​អាស៊ាន និង​នីតិកម្ម ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ