ទូតអាមេរិកថា VOA និង RFA ដំណើរការនៅកម្ពុជាវិញក្រោយដោះស្រាយបញ្ហាពន្ធ

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជាលោក William A. Heidt នាពេល​កន្លង​ទៅ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាអះអាងថា ស្ថានីយវិទ្យុចំនួនពីរគឺវិទ្យុអាស៊ីសេរី (RFA) និងវីអូអេ (VOA) កំពុង​ឈាន​ទៅធ្វើការ​ដោះស្រាយ​លើបញ្ហាពន្ធ  ដើម្បី​ធ្វើការផ្សាយបានឡើងវិញ ​តាមរលក​វិទ្យុអេហ្វអឹម​នៅកម្ពុជា។ នេះបើយោងថាសារព័ត៌មានAKP។

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt ជួបជាមួយរដ្ឋ មន្ត្រីក្រសួងព័ត៌មានលោក  លោក ខៀវ កញារីទ្ធ​​ បានជជែកពីការដំណើរការវិទ្យុទាំងពីរ។​

លោក   William A. Heidt  បញ្ជាក់ថា នៅពេលដែលដោះស្រាយចប់ ស្ថានីយវិទ្យុរបស់​អាមេរិកទាំងពីរ អាចធ្វើសកម្មភាពផ្សាយបានឡើងវិញ តាមរលកវិទ្យុអេហ្វអឹម​នៅកម្ពុជា ដោយថា ដើម្បី​ចូលរួមលើក កម្ពស់សេរីភាពសារព័ត៌មាននៅកម្ពុជា។

កាលពីចុងឆ្នាំ២០១៧ វិទ្យុអាស៊ីសេរីបានសម្រេចបិទការិយាល័យរបស់ខ្លួន បន្ទាប់ពីមានបញ្ហាចម្រូង ចម្រាស់លើបញ្ហាពន្ធជាមួយរដ្ឋាភិបាល។ ក្នុងអំឡុងពេលនោះ ស្ថានីយ៍វិទ្យុក្នុងស្រុកចំនួន៣២ ដែល វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ និង សារព័ត៌មានមួយ ចំនួនទៀតជួយសម្រាប់ផ្សាយត្រូវក្រសួង ព័ត៌មាន សម្រេចឲ្យផ្អាកដល់បច្ចុប្បន្នដោយថា ប្រតិបត្តិការបំពានច្បាប់។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ