លោក ហ៊ុន សែន ប្រកាសពីលទ្ធភាពឈប់ធ្វើនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៨

ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ លោក ហ៊ុនសែន បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសពីលទ្ធភាពដកខ្លួនឈប់ឈរឈ្មោះជានាយករដ្ឋមន្ត្រី​ សម្រាប់ការបោះឆ្នោត​ជ្រើស​តាំ​ង​តំ​ណា​​ង​រាស្ត្រ​នីតិកាលទី៨ខាងមុខ ដោយលោក​ថា លោក​ឈាន​ដល់​វ័យចំណាស់។

លោក ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​បែប​នេះ ក្នុងពិធីជួបជាមួយសិស្សប្រឡងជាប់​​និ​ទ្ទេស ​A នៅ​រា​​ជធានាភ្នំពេញ​នា​ថ្ងៃនេះ​​​។

លោក ហ៊ុន សែន ថ្លែង​៖ «តាឈរតែឆ្នាំ២០២៣ទេ។ ២០២៨ មិនទាន់ធ្វើការសម្រេចទេ។ ប៉ុន្តែ ពេលនោះ អាយុជាង ៧០ហើយ ដូច្នេះ ច្រើន​ណាស់ អញ្ចឹ​ង​ប្រហែលជាលទ្ធភាពច្រើននឹងដកថយ»

លោក ហ៊ុន សែន បានកាន់ដំណែងជានាយករដ្ឋមន្ត្រី​​កម្ពុជា​អស់រយៈ ៣៣ឆ្នាំ​មក​ហើយ ចាប់ពីឆ្នាំ១៩៨៥មក ដែល​ធ្វើ​ឲ្យ​លោក្លាយ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​តំណែង​យូរ​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភព​លោក។

របាយការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​កាល​ពី​​ដើម​ឆ្នាំ​២០១៥ បាន​លើក​ឡើង​ថា អំឡុង​ពេល​កាន់​អំណាច​ជាង ៣០​ឆ្នាំ​មក​នេះ លោក ហ៊ុន សែន បាន​គ្រប់​គ្រង​ប្រទេស​តាម​រយៈ​ការ​ប្រើ​អំពើ​ហិង្សា ការ​បង្ក្រាប និង​អំពើ​ពុក​រលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ