អាជ្ញាធររៀបចំពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ​

ស្តូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នានៅស្ពានពេជ្រ

សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសូត្រមន្តឧទ្ទិសកុសល​ជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ នៅក្នុង​ឧបទ្ទវហេតុរត់ជាន់គ្នានៅលើស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ​កាលពីឆ្នាំ២០១០។

លិខិតជូនដំណឹងរបស់រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃនេះ បញ្ជាក់​ថា ពិធីនេះនឹងប្រព្រឹត្តទៅនៅ ម៉ោង ៧ ព្រឹក ថ្ងៃទី ២២ វិច្ឆិកា ២០១៨។ ប្រភពដដែល​ឲ្យដឹង​ទៀតថា អាជ្ញាធរនឹងរៀបចំឲ្យ​មាន​ពិធីសូត្រមន្ត នៅស្តូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្រ ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនជនរងគ្រោះក្នុងហេតុការណ៍រត់ជាន់គ្នានោះ។

ព្រឹត្តិការណ៍រត់ជាន់គ្នានៅលើស្ពានពេជ្រ នៃទីក្រុងកោះពេជ្រ ​កាលពីថ្ងៃទី ២២ វិច្ឆិកា ឆ្នាំ ២០១០ ដែលជាថ្ងៃបី នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ បានបណ្តាលឲ្យ​ពលរដ្ឋ​ជាង ៣០០នាក់ស្លាប់ និងជិត ៤០០នាក់ទៀតរងរបួស។ ស្ពាននោះ ត្រូវបានគេវាយ   កម្ចេចចោល ក្រោយពេលមានហេតុការណ៍នោះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នោះថាជាសោកនាដកម្មដ៏អាក្រក់បំផុតដែលពុំធ្លាប់មាន បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ