លោក ស ខេង កំណត់ចំនួន​អគ្គនាយករងនិង​អនុប្រធាន​១០ស្ថាប័ន​ចំណុះក្រសួងមហាផ្ទៃ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង កាលពីកន្លងទៅ​

ក្រសួងមហាផ្ទៃបានកំណត់ចំនួន​អគ្គនាយករង និង​អនុប្រធាន សម្រាប់​បម្រើ​ការ​នៅតាមអគ្គលេខាធិការដ្ឋាន ស្នងការដ្ឋាននរគបាលជាតិ និង អគ្គនាយកដ្ឋាននានា ចំនួន១០ ដោយថាការតែងតាំងនេះ ធ្វើឡើងផ្អែកតាមលក្ខណៈសម្បត្តិ ដែលកំណត់ដោយក្រសួងមហាផ្ទៃ។

សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះផ្សាយ​កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​សម្រេចផ្តល់មុខតំណែងដល់មន្ត្រីរបស់ខ្លួនចំនួន៩៣នាក់  ដើម្បីបំរើការងារជា​អគ្គស្នងការរង អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែលក្នុងក្របខ័ណ្ឌមន្ដ្រីនគរ​បាល​ជាតិកម្ពុជា ក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ និងអគ្គនាយកដ្ឋាន​អន្តោរប្រវេសន៍ជាដើម​។

សេចក្តីប្រកាសក្រសួងមហាផ្ទៃបញ្ជាក់ថា មន្ត្រីដែលចូលបំរើតាមស្ថាប័នទាំង១០នោះរួមមាន​ អគ្គលេខាធិការដ្ឋាន មានអគ្គលេខាធិការរង៨នាក់​ អគ្គស្នងការដ្ឋាននគរបាលជាតិ មានអគ្គស្នងការរង១៦នាក់ អគ្គាធិការដ្ឋាន មានអគ្គធិការរង៨រូប អគ្គនាយកដ្ឋានពន្ធនាគារ មានអគ្គនាយករង៨រូប​ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មានអគ្គនាយករង១០រូប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានអគ្គនាយករង ៩នាក់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ មានអគ្គនាយករង១១នាក់ បណ្ឌិត្យសភានគរបាលកម្ពុជា មានអនុប្រធាន១០នាក់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងមានអគ្គនាយករង៦នាក់ និងក្រុមប្រឹក្សានីតិកម្ម មានអនុប្រធាន៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ