ពលរដ្ឋខ្មែរ៤នាក់រងរបួសករណីបំផ្ទុះគ្រាប់បែកនៅម៉ាលី

ក្រុមពន្លត់អគ្គីភ័យនិងទាហានម៉ាលីបានដើរក្បែរអគារដែលត្រូវបានបំផ្លាញនិងរថយន្តឆេះបន្ទាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយយប់ដែលបានសម្លាប់មនុស្ស 3 នាក់នៅហ្គាវថ្ងៃទី 13 ខែវិច្ឆិកាឆ្នាំ 2018 ។ (រូបភាព៖ វេបសាយបរទេស)

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិរបស់កម្ពុជាបានឲ្យដឹងថា ពលរដ្ឋខ្មែរ៤នាក់រងរបួសក្នុងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសម៉ាលីដែលករណីនេះបានកើតឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា)

អ្នកនាំពាក្យក្រសួងការពារជាតិ​លោក​ ឈុំ សុជាតិ មានប្រសាសន៍ថា ករណីបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីម្សិលមិញ បណ្តាលឲ្យពលរដ្ឋខ្មែរ៤នាក់បម្រើការងារក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ​រងរបួសក្នុងនោះម្នាក់របួសធ្ងន់

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជានៅថ្ងៃនេះ បានឲ្យដឹងថា អ្នករងរបួសទាំង៤នោះ៣នាក់ជាអតីតបុគ្គលិកបម្រើការនៅ CMAC រួមមាន​ លោកហ៊ុល សុខ ហេង លោក រៀម ឌី លោក ភិន សារ៉ាន់ និងម្នាក់ទៀតជាអតីតបុគ្គលិកអង្គការ Hello TRUSTគឺលោក​សំ រដ្ឋា។​

ហេតុការណ៍នេះបង្កឡើងដោយក្រុមភេរវកបើករថយន្តមួយគ្រឿង ចូលទីតាំងប្រតិបត្តិការមួយរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាវ ប្រទេសម៉ាលី។ របាយការណ៍ការពារជាតិកម្ពុជាឲ្យដឹងថា ហេតុការណ៍នេះបណ្តាលឲ្យស្លាប់២នាក់ របួស១៤នាក់​ក្នុងចំណោមអ្នករងរបួសគឺ៤នាក់ជាជនជាតិខ្មែរ។​

បច្ចុប្បន្នពលរដ្ឋខ្មែរចំនួន៣០៩នាក់ កំពុងតែបម្រើការងារក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ នៅក្នុងប្រទេសម៉ាលី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ